នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បុរី វិមានសំណាង នឹងមានការតាំងបង្ហាញអំពីគម្រោងរបស់ខ្លួន នៅផ្សារម៉ាក្រូសែនសុខ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៦ល្ងាច ដោយមានប្រូម៉ូសិនជាច្រើន សម្រាប់អតិថិជន។

ប្រូម៉ូសិនជាច្រើនសម្រាប់ការកក់វីឡាណាមួយមានដូចជា៖
១. ថែម សុីទែនទឹក ១៥០០L ថ្នាំការពារកណ្តៀរ
២. ការចាប់គូប៉ុង មានដូចជា (iPhone 14, iPad-air, ម៉ាសុីនត្រជាក់ (៤ គ្រឿង), TV-LG ៥៥អ៊ិញ)
សម្រាប់ប្រូម៉ូសិនខាងលើនេះ មានសុពលភាព តែ១សប្តាហ៍ប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕