ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង បានផ្ញើសារលិខិតគោរពជូនពរចំពោះ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ គី ឈីវសៀម ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល៧០ឆ្នាំ ដែលនឹងឈានមកដល់ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះគុណធម៌ និងគុណូបការៈប្រកបដោយព្រហ្មវិហារធម៌របស់ម៉ាក់ចំពោះបុត្រាធីតា ចៅប្រុសចៅស្រី ពិសេសនោះ ចំពោះព្រះពុទ្ធសាសនា និងសង្គមជាតិ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧកញ៉ា សុខ ស្រស់ ជាកូនបង្កើត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងជួយប្រោះព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ មហាឧបាសិកា គី ឈីវសៀម ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាត៕






