ទម្លាយបញ្ជីឈ្មោះ អ្នកឧកញ៉ា លាង ឃុន ទទួលគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនយក្សធំមួយនៅក្នុងស្រុកដែលបានក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជាស្ទើរទាំងស្រុងជាមួយនឹងបុត្រសម្ព័ន្ធក្នុងពហុវិស័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លាង ឃុន ជាមេធំ ជាអ្នកយុទ្ធសាស្រ្តប្រចាំក្រុមហ៊ុន ជីបម៉ុង គ្រុប ក៏ជាអ្នកកាទូតសេដ្ឋកិច្ច ពាណិជ្ជកម្មដ៏ឆ្នើមក្នុងចំណោមអ្នកកាទូសេដ្ឋកិច្ចសំខាន់នៅប្រទេសកម្ពុជា។ អ្នកឧកញ៉ា ទទួលបាន​ការតែងតាំង​គោរមងារ​ជា «ឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០០៦/៤០៤ ចុះ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០០៦ និង​ក្រោយមក ក៏​ទទួលបាន​ការផ្តល់​គោរមងារ​ជា «អ្នកឧកញ៉ា» ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២០/៩៤៧ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ ។

ការដែលទទួលគោរមងារ «អ្នកឧកញ៉ា» គឺនៅក្នុងបញ្ជីឈ្មោះជាមួយម្តាយបង្កើតរបស់លោក គឺលោកស្រី អ្នកឧកញ៉ា ភាព ហៀក និងប្អូនប្រុសបង្កើតម្នាក់ទៀត អ្នកឧកញ៉ា លាង ម៉េង។

ក្រៅពីការងារដឹកនាំក្រុមហ៊ុន ជីប ម៉ុង គ្រុប ហើយនោះ អ្នកឧកញ៉ា លាង ឃុន ក៏ត្រូវបានអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្រេចតែងតាំងជាឧត្តមទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ផងដែរ៕