ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់ឧកញ៉ា សួរ វីរៈ បានប្រកាសជួយបង្រៀនអតិថិជនរបស់់ខ្លួន ពីរបៀបទិញទំនិញពីប្រទេសវៀតណាម ដោយឥតគិតថ្លៃ ហើយអតិថិជនអាចផ្ញើទំនិញទាំងនោះតាមរយៈក្រុមហ៊ុន វិរៈ ប៊ុនថាំ មកកាន់ប្រទេសកម្ពុជាកាន់តែងាយស្រួល និងឆាប់រហ័ស។
ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានកាន់តែច្បាស់ សូមចូលទៅកាន់គេហទំព័រផ្លូវការ Virak Buntham Vietnam Logistic ឬទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម ដើម្បីផ្ញើអីវ៉ាន់ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទ៖ 012 422 711 | 098 422 711។
សូមជម្រាបជូនថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ តែងតែមានសេវាកម្មថ្មីៗ ដើម្បីជូនអតិថិជនឱ្យកាន់តែមានភាពងាយស្រួល ដោយចំណេញទាំងពេលវេលា និងថវិកា។ ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ក្រុមហ៊ុន ក៏បានដាក់ឱ្យដំណើរការកម្មវិធី VET EXPRESS ដែលជាកម្មវិធីបញ្ញើដោយខ្លួនឯងបែបឌីជីថលជាលើកដំបូងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ពីអតិថិជនមានការកើនឡើងខ្ពស់ និងដើម្បីឱ្យអតិថិជនកាន់តែងាយស្រួល ហើយចំណេញពេលវេលាផងដែរ៕