ឧកញ៉ាបណ្ឌិត គីម ហ៊ាង នឹងឡើងធ្វើបទបង្ហាញមួយ នៅទីក្រុងបាងកក នារសៀលនេះ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់​បុរី វិមាន​សំណាង និង​បុរី ខេអេស រ៉េស៊ីដេន ​​​​​នឹង​ឡើង​ធ្វើ​បទ​បង្ហាញ​មួយ​លើ​ប្រធានបទ “ឥទ្ធិពល​របស់​វិនិយោគទុន​ចិន​ទៅ​លើ​ទីផ្សារ​អចលនទ្រព្យកម្ពុជា” ក្នុងព្រឹត្តិការណ៍​តាំងពិពណ៌​អចលនទ្រព្យដ៏ធំមួយ នៅទីក្រុងបាងកក ​​ប្រទេស​ថៃ ​​នា​រសៀល​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ២០២២​នេះ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​បញ្ជាក់​ឱ្យ​ដឹង ​តាម​រយៈទំព័រ​ហ្វេសប៊ុក ​​យ៉ាង​ដូច្នេះ​​ថា៖ “ខ្ញុំបាទ គីម ហ៊ាង អតីតប្រធាន ASEAN Real Estate Network Alliance (ARENA) ក្នុងឆ្នាំ​២០១៨ ត្រូវបានភាគីថៃអញ្ជើញ​ឱ្យ​ឡើង​ធ្វើបទបង្ហាញ អំពី​ឥទ្ធិផលរបស់វិនិយោគទុនចិន ទៅលើទីផ្សារអចលនទ្រព្យកម្ពុជា នៅសណ្ឋាគារ Amari Watergate ក្នុងព្រឹត្តិការណ៍​តាំងពិពណ៌អចលនទ្រព្យដ៏ធំមួុយ នៅទីក្រុងបាងកក នៅថ្ងៃទី ២៤ វិច្ឆិកា ២០២២”។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​តាំងពិពណ៌​អចលនទ្រព្យដ៏ធំ នៅទីក្រុងបាងកក ​​​នឹង​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ ​ពោល​គឺ​ចាប់​ពី​ព្រឹក​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ដល់​ល្ងាច​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​​ដោយ​ក្នុង​នោះ​ក៏​មាន​វាគ្មិន​បរទេស​ជា​ច្រើន ​​ចូល​រួម​ចែក​រំលែក​លើ​ប្រធាន​បទ​ផ្សេងៗ​ផង​ដែរ៕