អ្នកឧកញ៉ា ហួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប នៅព្រឹកថ្ងៃសុក្រនេះ បានផ្តាំផ្ញើរឿងសំខាន់មួយ សម្រាប់អ្នកដែលចង់បើកមុខរបរថ្មី ដោយលោកបានលើកឡើងថា បើមិនមានជំនាញ សូមកុំធ្វើ ប៉ុន្តែបើធ្វើ ត្រូវគិតពីផលវិបាកយ៉ាងតិចឱ្យបាន ១០ចំណុច លើមុខរបរថ្មីនោះ។

លោកឧកញ៉ា បានបង្ហោះរូបភាព និងសារលើទំព័រហ្វេសប៊ុក ក្នុងឱកាសដែលលោកអញ្ជើញទៅចូលរួមកិច្ចប្រជុំមួយស្តីពីអចលនទ្រព្យនៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃសុក្រនេះ យ៉ាងដូច្នេះថា៖ “ឆ្លងកាត់ភាពលំបាក យើងត្រូវតែគិត និងរិៈគិត និងស្វែងយល់បន្ថែម។ សូមផ្តាំបងប្អូនមួយ បើមិនមានជំនាញសូមកុំធ្វើ បើធ្វើត្រូវគិតផលវិបាកយ៉ាងតិចអោយបាន ១០ចំណុចលើមុខរបរថ្មី”។

សូមជម្រាបជូនថា ក្រៅពីលក់ចែកចាយគ្រឿងសំណង់ដ៏មានគុណភាពខ្ពស់ ដែលមានដៃគូទូទាំងប្រទេស ឧកញ៉ា ហ៊ួត ជា ក៏មានមុខរបរថ្មីមួយទៀតផងដែរលើវិស័យអចលនទ្រព្យ គឺគម្រោងលំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា ដែលមានប្រភេទផ្ទះច្រើនប្រភេទ និងតម្លៃសមរម្យបំផុត ដូចជាប្រភេទផ្ទះវីឡាទោល ផ្ទះអាជីវកម្ម ៣ជាន់ ផ្ទះអាជីវកម្ម ២ជាន់ និងប្រភេទផ្ទះ LV Villa ផងដែរ។ ចំពោះតម្លៃ មានចាប់ពី ៣៨,០០០ដុល្លារ ដល់ ៧៨,០០០ដុល្លារ ទៅតាមប្រភេទផ្ទះ៕