ទីបំផុតរថយន្តដឹកអ្នកដំណើរ និងទំនិញក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់លោកឧកញ៉ា សួរ វីរៈ ត្រូវបានអាជ្ញាធរប្រទេសវៀតណាម អនុញ្ញាតឱ្យប្រកបអាជីវកម្មចេញ-ចូល ទីក្រុងហូជីមិញ ដោយជោគជ័យហើយ ដែលនេះនឹងធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ឬផ្ញើទំនិញ រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា។

លោកឧកញ៉ា សួរ វីរៈ បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃសុក្រនេះថា៖ “បន្ទាប់ពីបកស្រាយ វែកញ៉ែកទាញយកហេតុផលជាច្រើន ជាមួយអាជ្ញាធរវៀតណាម ទីបំផុតរថយន្តដឹកអ្នកដំណើរ និងទំនិញរបស់ ក្រុមហ៊ុនវិរ: ប៊ុនថាំ បានឈានជើងចូលទីក្រុងហូជីមិញដោយជោគជ័យ។ សូមអរគុណអាជ្ញាធរ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានជួយសម្របសម្រួល។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ សាខាហូជីមិញ មានទីតាំងស្ថិតនៅផ្ទះលេខ៦៤៦អូ ផ្លូវហ្វៀងចាយ សង្កាត់ទី១១ ខណ្ឌទី៥ ទីក្រុងហូជីមិញ។
ទំនាក់ទំនង សម្រាប់ព័ត៌មានលម្អិតបន្ថែមប្រទេសវៀតណាម ៖ 0346086663 និង 0936195232។
ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម ផ្ញើអីវ៉ាន់ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា៖ 012 422 711 | 098 422 711 ៕

