ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវការ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ វីឡាដ៏ធំស្កឹមស្កៃ និងមានចំនួនកំណត់នេះ គឺជាវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេបង្អស់ក្នុងបណ្តាវីឡាទោលនានារបស់ ជីប ម៉ុង លែន។

នៅក្នុងពិធីបើកលក់ជាផ្លូវការនេះ លោកឧកញ៉ា លាង ហេនរី អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «វីឡា ឃីង ម៉េនន័រ» គឺជាសមិទ្ធផល ដ៏សំខាន់មួយ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសិក្សាយ៉ាងហ្មត់ចត់អំពីតម្រូវការនៃការរស់នៅបែបថ្មីៗរបស់អតិថិជន បូកផ្សំនឹងគំនិតច្នៃប្រឌិត ឈរលើបទពិសោធជាង ៤០ឆ្នាំរបស់ ជីប ម៉ុង ក្នុងវិស័យសំណង់ ដែលផ្តល់ជូនលំនៅឋាន គុណភាពខ្ពស់កម្រិតស្តង់ដារ ជាទីទុកចិត្ត ។

«វីឡា ឃីង ម៉េនន័រ» គឺជាវីឡាទោលមានចំនួនកំណត់ និងមានតែនៅក្នុងគម្រោង ២ ធំៗប៉ុណ្ណោះនោះគឺ គម្រោងហ្គ្រេនភ្នំពេញស៊ីធី និង គម្រោងលែនម៉ាក 60 ម៉ែត្រ ដែលសុទ្ធសឹងតែជាសហគមន៍រស់នៅទំនើប មានសក្តានុពល និងជាបណ្ដុំលំនៅឋានប្រណីត បែបអភិជនខ្ពង់ខ្ពស់។
«វីឡា ឃីង ម៉េនន័រ» មានបន្ទប់គេងចំនួន ៨ រួមជាមួយសាលស្វាគមន៍ភ្ញៀវធំទូលាយ សាលទទួលភ្ញៀវបែបផ្លូវការ សាលទទួលទានអាហារ និងសាលជួបជុំគ្រួសារដ៏កក់ក្តៅ។ បន្ថែមពីនេះទៀត វីឡានេះមានបន្ទប់ពហុមុខងារពិសេសៗចំនួន ៦ ដូចជា បន្ទប់ធុរកិច្ច បន្ទប់កម្សាន្ត & ភាពយន្ត បន្ទប់បណ្ណាល័យ បន្ទប់ហាត់ប្រាណ បន្ទប់សក្ការ និង បន្ទប់ពិសារតែ ដែលផ្តល់ជូនបរិយាកាសថ្មី ។
ការផ្តល់ជូនពិសេសពីធនាគា ជីប ម៉ុង ប៊ែង សម្រាប់ឱកាសបើកលក់ជាផ្លូវការនេះ ដោយអតិថិជន និងទទួលបានការអត្រាការប្រាក់ខ្ពស់រហូតដល់ 7.5% មិនធ្លាប់មាន ជាមួយការដាក់ប្រាក់បញ្ញើរជាមួយ ជីប ម៉ុង ប៊ែង ។
ដើម្បីស្វែងយល់បន្ថែមអំពី «វីឡា ឃីង ម៉េនន័រ» សូមអញ្ជើញអតិថិជនទាក់ទងផ្នែកលក់តាមរយៈលេខទូរស័ព្ទ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 ឬតាមប្រព័ន្ធតេឡេក្រាម t.me/chipmongland និងតាមដានទំព័រហ្វេសប៊ុក www.facebook.com/chipmongland ដើម្បីទទួលបានព័ត៌មានថ្មីៗពី ជីប ម៉ុង លែន ៕






