នៅថ្ងៃសៅរ៍ចុងសប្តាហ៍ ដែលជាពេលវេលាល្អសម្រាប់ការសម្រាកលំហែកាយជាមួយក្រុមគ្រួសារ ឧកញ៉ា ឈឹម បញ្ញា អគ្គនាយកបុរី ច័ន្ទខាស់សល និង ឧកញ៉ា អ៊ឹង គីមហុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL បាននាំគ្រួសារទៅញ៉ាំអាហារយ៉ាងសាមញ្ញ នៅផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ។
លោកឧកញ៉ា ឈឹម បញ្ញា បានបង្ហោះរូបភាពលើទំព័រហ្វេសប៊ុកជាមួយនឹងភរិយា លោកជំទាវ ឈ លីជូ ភ្ជាប់ជាមួយនឹងសារនៅល្ងាចថ្ងៃសៅរ៍នេះថា៖ “រីករាយចុងសប្ដាហ៍ ថ្ងៃនេះចូលផ្សារថ្មីពីរនាក់ប្តីប្រពន្ធញ៉ាំបបរ”។

រីឯលោកឧកញ៉ា អ៊ឹង គីមហុង ក៏បានបង្ហោះរូបភាពជាមួយនឹងភរិយា លោកជំទាវ សុខ ស្រីអូន និងកូនស្រីរបស់លោក ភ្ជាប់ជាមួយនឹងសារផងដែរថា៖ “នាំជំទាវតូច និងកូនប៉ោបុីញ៉ាំនំបុ័ងដាក់សាច់នៅផ្សារធំថ្មី”។
សូមជម្រាបជូន លោកឧកញ៉ា ឈឹម បញ្ញា អ្នកជំនួញផ្នែកអចលនទ្រព្យវ័យក្មេង និងជាស្ថានិក បុរី ច័ន្ទខាស់សល បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងលោកជំទាវ ឈ លីជូ កាលពីថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២។ ចំណែកឯឧកញ៉ា អ៊ឹង គីមហុង និងលោកជំទាវ សុខ ស្រីអូន បានរៀបអាពាហ៍ពិពាហ៍ ២០ឆ្នាំមកហើយ និងមានបុត្រាបុត្រីគួរឱ្យស្រលាញ់ចំនួន ៤នាក់ (កូនស្រី១ និងកូនភ្លោះប្រុស ៣)៕

