ឧកញ៉ាប្តីប្រពន្ធមួយគូ ទទួលការតែងតាំងជា «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យបានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ប្តីប្រពន្ធមួយគូ គឺឧកញ៉ា ផែ ហុកឈួន និងឧកញ៉ា អ៊ឹង ស៊ីស្រ៊ន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១១២២/១៤៧៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់គោរម្យងារអ្នកឧកញ៉ា ដល់ពាណិជ្ជករប្តីប្រពន្ធមួយគូនេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ឧកញ៉ា ផែ ហុកឈួន ជាអគ្គនាយកក្រុមហ៊ុន យីតាក់ គ្រុប ដែលជាអ្នករកស៊ីដ៏លេចធ្លោនិងមានឥទ្ធិពលមួយរូបនៅក្នុងវិស័យកសិកម្មកម្ពុជា។ ក្រៅពីជំនួញនាំចូលជីកសិកម្ម លោកក៏ជាប្រធានក្រុមហ៊ុន ឡឺប្រេស៉ីដង់ អូតែលកូបេ ផងដែរ។ លោកទទួលបានគោរមងារឧកញ៉ា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៥ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧៩៦/៤៩។

ចំណែកឯលោកស្រី ឧកញ៉ា អ៊ឹង ស៊ីស៊្រន ជាពាណិជ្ជករស្រ្តីម្នាក់ដ៏ឆ្នើម ដែលស្និទ្ធស្នាលជាមួយនឹងក្រុមគ្រួសារត្រកូល ជីប ម៉ុង គ្រុប ទាំងកិច្ចការងារមនុស្សធម៌ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ លោកស្រីត្រូវបានតែងតាំងជា ឧកញ៉ា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០០៧/៥១០ ក្នុងថ្ងៃតែមួយជាមួយនឹងមិត្តភក្តិលោកស្រី ២នាក់ទៀត គឺលោកស្រី អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីបម៉ុង គ្រុប លោកស្រីឧកញ៉ា យិន ផាន្នី៕