ឧកញ៉ា គីម ហ៊ាង ប្រកាសបើកក្លិបអ្នកមានមួយ អ្នកមានទ្រព្យលើស១០លានដុល្លារ ទើបអាចចូលរួមបាន

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ​​បាន​ប្រកាស​ពី​គម្រោង​បង្កើត​ក្លិប​អ្នក​មាន​ធម្មតា​មួយ​នៅ​កម្ពុជា នាពេលខាងមុខឆាប់ៗនេះ ​​​​ដែល​សមាជិក​​​​ម្នាក់ៗ​​ត្រូវ​តែ​មាន​ទ្រព្យ​សម្បត្តិ​​​ពិត​ប្រាកដ​លើស​ពី ១០​លាន​ដុល្លារ​អាមេរិក​ឡើង​ទៅ ​​ទើប​អាច​​​ចូល​រួម​​ជាមួយ​ក្លិប​នេះ​បាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត ​​បាន​លើក​ឡើងបែបលេងសើច ​នៅ​ព្រឹក​ថ្ងៃសុក្រ ​ទី​០២ ខែ​ធ្នូ ឆ្នាំ២០២២​នេះ យ៉ាង​ដូច្នេះ​ថា៖ “ថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០២៣ ខ្ញុំបាទ​បុរសមហាសម្រស់ គីម ហ៊ាង នឹងបង្កើតក្លិបអ្នកមានធម្មតាមួយនៅកម្ពុជា ហើយ​សមាជិកត្រូវតែ៖ ១.មានទ្រព្យសម្បត្តិពិតលើសពី ១០លានដុល្លារឡើងទៅ ២.មានបុគ្គលិក កម្មករ និងក្រុម​ការងារលើសពី ១០០នាក់ ៣.បាននិងកំពុងបង់ពន្ធឱ្យ​រដ្ឋលើសពី ១០០K ប្រចាំឆ្នាំ ៤.មានរូបសម្បត្តិស្អាត និងសង្ហាជាង គីម ហ៊ាង និង ៥.អាន Like & Share អត្ថបទនេះទុក ពេលចូលជាសមាជិក”។

សូម​ជម្រាប​ជូន​ថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សេដ្ឋី​មួយ​រូប​នៅ​កម្ពុជា ​​​​​​ដែល​​ជា​ម្ចាស់​គម្រោង​បុរី​ចំនួន​២​កន្លែង ​គឺ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) និង​បុរី វិមានសំណាង (Borey Vimean Samnang)។ បុរី វិមានសំណាង របស់​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់​លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីង​បែបក្លាសិក ឬបែបបារាំង ដែលចំណាយ​ថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡា​បែបទំនើប​នានា។ បុរី មានសួន​ច្បារ កន្លែងហាត់​ប្រាណ កន្លែងលេង​កីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដី​សរុប ដែលសាក​សម​បំផុត សម្រាប់​គ្រួសារ​អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕