ឧកញ៉ា កែវបេងវឌ្ឍន៍ វិស្ណុ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈស្មើ «រដ្ឋលេខាធិការ» បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២២/១៥០០ ចុះថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២២។
ជាមួយគ្នានេះដែរ ព្រះរាជក្រឹត្យខាងលើនេះ ក៏បានតែងតាំង និងផ្តល់ឋានៈ ជំនួយការសម្តេចតេជោ ហ៊ុន សែន ចំនួន២រូបគឺ៖ ទី១)ផ្តល់ឋានៈលោក ឈុន ហុង ជាជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន និងទី២)ផ្តល់ឋានៈលោក ប៊ុន សុខា ជាជំនួយការសម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។
ដោយឡែក ក្នុងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះដែរ ក៏មានការតែងតាំង និងផ្តល់ឋានៈជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន ចំនួន១រូបផងដែរ ដល់លោក ម៉ែន ពិសិដ្ឋស័ក្តិ ដោយមានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។
សូមជម្រាបជូនថា ឧកញ៉ា កែវបេងវឌ្ឍន៍ វិស្ណុ តែងតែចូលរួមកិច្ចការងារសង្គម និងតែងបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់សង្គមជាតិ។ ជាក់ស្តែង កាលពីខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា និងលោកជំទាវ ក៏បានបរិច្ចាគថវិកា និងគ្រឿងឧបភោគ-បរិភោគ ជូនបញ្ជារការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕