ឱកាសការងារ ច្រើនមុខដំណែង មកដល់ហើយ! ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប របស់លោកឧកញ៉ា ហេង បូរិន កំពុងជ្រើសរើបបុគ្គលិកដំណែងបន្ថែមទៀត ដើម្បីរួមដំណើរប្រតិបត្តិការ ការងារផ្នែកលក់ជូនអតិថិជន។

ក្នុងនោះ ក្រុមហ៊ុនកំពុងប្រកាសជ្រើសរើសបុគ្គលិក លើមុខដំណែង ដូចជា៖
១. Sale Manager/ ប្រធានផ្នែកលក់ (ប្រាក់ខែចាប់ពី 1000$ ឡើងទៅ)
២. Sale Executive/ ប្រតិបត្តិករផ្នែកលក់ជាច្រើននាក់
៣. Sale Agency/ ភ្នាក់ងារលក់ ជាច្រើនក្រុម
សម្រាប់បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនាក់ទងមកកាន់លេខ៖ 089 44 9001 (telegram) ឬទូរស័ព្ទផ្ទាល់៖ 015/068/078-88 70 70 ។


គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុន អភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៣ហិចតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងប្រភេទ E2 ។
ថ្មីៗនេះ ក្រុមហ៊ុន បានបុកគ្រឹះសាងសង់ផ្ទះប្លុកថ្មី ប្លុក B ជាបន្តទៀត ឆ្លើយតបតាមតម្រូវការរបស់អតិថិជន ខណៈដែលប្លុក A ក្រុមហ៊ុនបានលក់ដាច់អស់ជូនអតិថិជនរួចហើយ។


ទីតាំងបុរី ហេង បូរិន ស្ថិតនៅទីប្រជុំជនស្រាប់ ជុំវិញបណ្ដុំដោយបុរីធំៗ នៅកៀកផ្លូវជាតិលេខ៤ អាចប្រកបអាជីវកម្មបាន មានសុវត្ថិភាព និងផាសុខភាពក្នុងការរស់នៅ។ ក្នុងបុរី មានផ្លូវខ្វាត់ខ្វែង ផ្លូវនីមួយៗទៀតសោត ធំទូលាយ ងាយស្រួលធ្វើចរាចរណ៍ ឯផ្ទះវិញ ក៏សាងសង់ឡើងពេញខ្នាត មានចាប់ពីទំហំ 4.2m X 14m និងទំហំ 4.2m X 16m។ ទំហំដីមានចាប់ពី 4.2m x 25m ខាងមុខផ្ទះសល់ 7m ក្រោយសល់ 1.50m ធំទូលាយ និងងាយស្រួលចតរថយន្តមុខផ្ទះបានយ៉ាងងាយស្រួល៕

