សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្ក គ្រោះ ភ័យ ដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

ក្នុងលិខិតថ្លែងអំណរគុណនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក វិភាគទានជាជំនួញដល់បុព្វហេតុដ៏ថ្លៃថ្លានេះ នឹងត្រូវចងចាំទុកដោយរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ។ សម្ដេចក៏បានជូនពរ លោកឧកញ៉ា នឹង លោកជំទាវ បានប្រកបទៅដោយ ពុទ្ធពរទាំង៥ប្រកា គឺអាយុ វណ្ណៈ សុខ នឹងពោលះ កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះជាសារលិខិត សម្តេចតេជោ ហ៊ុន សែន៖

សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ ឡើយដែល លោកឧកញ៉ាវ័យក្មេងរូបនេះ បានចូលរួមចំណែកជួយដល់ រដ្ឋាភិបាល កន្លងមកលោកឧកញ៉ាដែលមានប្រវត្តិជាអតីតពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ ធ្លាប់មានជួយសង្គមជាច្រើន ដូចជា ជួយដល់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា ជាច្រើនលើក ជួយ មូលនិធិ កាកបាទក្រហម ជារៀងរាល់ឆ្នាំ ជួយដល់មូលនិធិដើម្បីកែប្រែមន្ទីរពេទ្យកាម៉ែត្រ ឲ្យកាន់តែទំនើប ជួយធ្វើផ្លូវជាច្រើនខ្សែ នឹងជួយដល់ជនក្រីក្រ ព្រមទាំងអ្នកសិល្បៈក្រីក្រ ហើយថ្មីៗនេះទើបតែ បង្កើតឲ្យមានសេវា រថយន្តក្រុងតាមខេត្ត ជាលើកដំបូង ប៉ោយប៉ែត ម៉ាឡៃ ជាច្រើនគ្រឿងផងដែរ៕



