ឧកញ៉ា សុង សារ៉ន ប្រកាសប្តេជ្ញាពង្រីកការប្រមូលទិញស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សុង សារ៉ន ជាពាណិជ្ជកររកស៊ីក្នុងវិស័យស្រូវអង្ករ បានប្តេជ្ញាចិត្តពង្រឹងនិងពង្រីកការប្រមូលទិញស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ។ ការប្រកាសប្តេជ្ញាប្រមូលទិញស្រូវពីកសិកររបស់ឧកញ៉ា អគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះលោក គីម រិទ្ធី បានស្វាគមន៍ចំពោះក្រុមហ៊ុនអេមរុរាយស៍ ដែលបានគាំទ្រលើការប្រមូលទិញនិងចុះកិច្ចសន្យាប្រមូលទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មទៅលក់នៅទីផ្សារអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។ លោកបន្តថា នៅឆ្នាំ២០២២ នេះសហគមន៍កសិកម្មក្រុមហ៊ុនដែលនៅតែបន្តសហការយ៉ាងជិតស្និទ្ធថែមទៀត។ ដោយមានសហគមន៍កសិកម្មរបស់២១ បានផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គក្នុងបរិមាណជាង១៩ពាន់តោន លើផ្ទៃដីសរុប១១.១៧៩ហិកតានិងមានកសិករផលិតសរុប២.៨៧២ គ្រួសារ។ដែលទាំងនេះ ពិតជាបានលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជាកសិករក្នុងខេត្តព្រះវិហារឲ្យកាន់ប្រសើរឡើង។

ឧកញ៉ា សុង សារ៉ន នៅចំពោះមុខអភិបាលខេត្តព្រះវិហារ ក៏បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកនូវការទទួលប្រមូលទិញស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ បន្ថែមទៀតជាមួយសហគមន៍កសិកម្ម។ ជាក់ស្តែងក្រុមហ៊ុននឹងទទួលទិញស្រូវកសិករចំនួន៥.០០០តោនបន្ថែមទៀតលើសពីកិច្ចសន្យាដែលមានស្រាប់ ដើម្បីចូលរួមជារាជរដ្ឋាភិបាលរក្សាតម្លៃស្រូវកុំឲ្យចុះថ្លៃ ។

សូមបញ្ជាក់ថា គិតត្រឹមដើមខែធ្នូនេះ សហគមន៍កសិកម្មទាំង២១ បានផ្គត់ផ្គង់ស្រូវជូនក្រុមហ៊ុន អេមរុរាយស៍ ប្រមាណ ១ម៉ឺនតោនស្មើជាង ៥០% នៃកិច្ចសន្យាដែលបានចុះកន្លងមក។ បន្ថែមពីនោះក្រុមហ៊ុនក៏មានកុលសម្ព័ន្ធមួយឈ្មោះថា ក្រុមសាជីវកម្មសហគមន៍កសិកម្មបានចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មផងដែរទៅលើផលិតផលដំឡូងមីសរីរាង្គស្រស់ដោយនៅឆ្នាំ២០២២ នេះមានសហគមន៍កសិកម្មចំនួន១០ផងបានបន្តចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ដំឡូងមីស្រីរៀងស្រស់ជូនក្រុមហ៊ុនប្រមាណជាង ៦ពាន់តោន លើផ្ទៃដីចំនួន៤.២៣៥ហិកតា និងមានកសិករផលិតសរុប១.៤១១ គ្រួសារផងដែរ៕