១/ រៀនបន្ថែមនូវអ្វីដែលជាជំនាញ និងអាជីព របស់យើង កំពុងធ្វើជាប្រចាំថ្ងៃ
២/ រៀននូវអ្វីដែលជាចំនុចសំខាន់ ឬមុខរប ទី ២របស់ដែលយើងមានគំរោងចង់ធ្វើ ឬស្រលាញ់បន្ថែម
៣/ ត្រួតពិនិត្យមើឬប្រមូលឯកសារពិនិត្យឡើងវិញនូវឆ្នាំចាស់ៗកន្លងមក ដើម្បីសិក្សារ លើគុណសម្បត្តិនិងគុណវិបត្តិ
៤/ សិក្សារ បុគ្គលិកលក្ខណរបស់មិត្ត និមួយៗដែលយើងបានស្គាល់ ហើយចាត់ជាចំណាត់ថ្នាក់ រកកល្យាណមិត្តយ៉ាងតិច អោយបាន ៥ទៅ១០នាក់( សេពគប់មិត្តល្អៗ)
៥/ ធ្វើកាងារជាមួយនិង internet ឬonline
៦/ ស្រាវជ្រាវអ្វីដែលជាឳកាសល្អៗ សំរាប់ត្រៀមពេលស្ថានការ
៧/ ហាមចំណាយពេលច្រើនជាមួយនិង Facebook ឬភាពភ័យខ្លាចច្រើន
៨/ លេងកីលា ថែរក្សាសុខភាព
៩/ យកចិត្តទុកដាក់លើមនុស្សដែលយើងស្រលាញ់ដើម្បីផ្តល់អោយគ្នានូវសុភមង្គលជូនគ្នាទៅវិញទៅមក
១០/ បន្ថែមម៉ោងធ្វើការនៅក្នុងការិយាល័យ
១១/ បន្ថែមកិច្ចកាងារផ្ទះ អោយមានសោភ័ណ្ឌភាព និងសុខដុមរម្យនា នៅក្នុងគេហដ្ឋាន ( បើជានារី )
១២/ ទំនាក់ទំនងមិត្តល្អ ៗ មានចំណេះដឹងខ្ពស់ៗ ( មិនបាច់ច្រើនពេកទេ យកតែអ្នកទុកចិត្ត) ដើម្បី ជជែកគ្នា រឿងល្អៗ កាងាឆរល្អៗ ឳកាសល្អៗ នៅពេលដែលស្ថានការល្អប្រសើរ គឺយើងមានគំរោងស្រាប់
១៣/ រៀបចំត្រៀមទុន និង សន្សំសំចៃនូវអ្វីដែលជាចំណាយមិនចាំបាច់
១៤/ កាត់បន្ថយការដើរខាងក្រៅ ឬ ពិធីជួបជុំ ផ្សេងៗ ( ចាំបាច់ណាស់ទើបទៅ )
១៥/ ស្តាប់ អាន នូវព្រះធម៏ ក៏ដូចជាសៀវភៅដែលល្អៗ យើងចូលចិត្ត ធ្វើនូវអំពើរល្អ
១៦/ កសាង និង ទំនាក់ទំនងក្រុមកាងាររបស់យើងអោយបានល្អ និង បង្រៀនសិក្សាពីគ្នាទៅវិញទៅមក
១៧/ ស្តាប់ និង ស្វែងយល់ ស្ថានការ ឬ សភាពការខាងក្រៅ មួយចំណែក
១៨/ ថែរក្សារនិងអនាម័យ ជាប្រចាំ គ្រប់ពេលវេលា
១៩/ អនុវត្តបានចំនុចខាងលើលោកអ្នក ចំនេញសុខភាព ចំនេញប្រាក់ ចំនេញមិត្តល្អ ចំនេញ ពេលវេលា ។