ក្រុមហ៊ុន ជីប ម៉ុង រៀបចំកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជីប ម៉ុង គ្រុប របស់សហស្ថាបនិក​អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង បាន​សហការ​ជាមួយ មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ​​​រៀប​ចំ​កម្មវិធី​បរិច្ចាគឈាមប្រចាំឆ្នាំ ដូច​រៀង​​រាល់​ឆ្នាំ​ដែរ ​​ដើម្បី​ផ្គត់ផ្គង់​ឈាម​ទៅកាន់​មន្ទីរពេទ្យ​នៅ​កម្ពុជា ដែល​ខ្វះខាត​ឈាម​​ក្នុងការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នកជំងឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់​ឆ្នាំ​២០២២​នេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ចំនួន​៤ គឺ ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ធានាគារ ជីប ម៉ុង​ ជីប ម៉ុង រីថែល និង ជីប​ ម៉ុង លែន ​​នឹង​រៀប​ចំ​កម្មវិធី​បរិច្ចាគ​ឈាម​ ​ចាប់​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ២០២២ ទៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា សម្រាប់​បុគ្គលិក​របស់​ក្រុមហ៊ុន ជីប ម៉ុង ក៏​ដូចជា​សាធារណជន​ទូទៅ ដែល​មាន​បំណង​ចង់​បរិច្ចាគ​ឈាម​ជួយ​ដល់​ជីវិត​មនុស្ស។ យ៉ាងណាមិញ ​សាធារណៈជន​ ក៏អាច​ចូលរួម​បាន និង​អាច​អញ្ជើញ​ទៅ​​ចុះឈ្មោះ​ផ្ទាល់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២២ ​នៅ​ផ្សារ​ទំនើប​ ជីប ម៉ុង ២៧១ មេហ្កាម៉ល វេលាម៉ោង ៩:៣០ ព្រឹក ​ដល់​ម៉ោង ៤:០០ ល្ងាច។

សូមជម្រាបជូន​ថា ក្រុមហ៊ុន​ ជីប ម៉ុង តែង​គិតគូ​ពី​ទំនួល​ខុស​ត្រូវ​របស់​សង្គម និង​ជា​ដៃគូ​​រាល់​សកម្មភាព​របស់​រាជរដ្ឋាភិបាលកម្ពុជា។ សកម្មភាព​​បរិច្ចាគ​ឈាម​នេះ ​នឹង​​ជំរុញ​ទឹកចិត្ត​ឱ្យ​បុគ្គលិក ​ចូលរួម​បរិច្ចាក​ឈាម ចូលរួម​យល់ដឹង​ពី​គុណប្រយោជន៍ គុណតម្លៃ និង​​ជួយ​ផ្សព្វផ្សាយ ដើម្បី​បង្ហាញ​ជា​គម្រូ​ឱ្យ​សាធារណជន ស្ថាប័ន​រដ្ឋ ឬ ស្ថាប័ន​ឯកជន ​ចូលរួម​ធ្វើការ​បរិច្ចាក​ដោយ​ស្ម័គ្រចិត្ត និង​មិនមាន​ក្ដី​បារម្ភ​ ដើម្បី​ធានា​ឱ្យ​មាន​ការផ្គត់ផ្គង់​ឈាម​ដល់​អ្នកជំងឺ ដែល​កំពុង​ត្រូវការ​ឈាម​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ដោយ​មិន​រើសអើង និង​មិន​ប្រកាន់​ពូជសាសន៍​ ឬ​​សាសនា​អ្វី​​នោះ​ឡើយ៕