ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋាន:ជាទីប្រឹក្សាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ចំនួន ៩រូប មានឋាន:ស្មើ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ដោយពុំទទួលប្រាក់បំណាច់មុខងារ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥៦៣។
មន្ត្រីជាន់ខ្ពស់ទាំង ៩រូបនោះរួមមាន៖ ឧកញ៉ា ផន វណ្ណិត ឋានៈស្មើរដ្ឋលេខាធិការ លោក អ៉ឹង សុខេង ឋានៈស្មើអនុរដ្ឋលេខាធិការ លោក វ៉ឹក ចាន់ណា ឋានៈស្មើអនុរដ្ឋលេខាធិការ លោក រ៉េត រ៉ា ឋានៈស្មើអនុរដ្ឋលេខាធិការ ឧកញ៉ា លី សាមីឌី ឋានៈស្មើអគ្គនាយក លោក ខេង សុខខា ឋានៈស្មើអគ្គនាយក លោក សន សុខាភិរម្យ ឋានៈស្មើអគ្គនាយក លោក ឌី បូរីម៉ា ឋានៈស្មើអគ្គនាយក និងលោក លី កុកឃាង ឋានៈស្មើអគ្គនាយក។
សូមជម្រាបជូនថា អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានតួនាទីនិងភារកិច្ចជាអ្នកដឹកនាំ និងសម្របសម្រួលលើវិស័យសកម្មភាពមីនទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ និងជាស្ថាប័ននិយ័តករក្នុងការដឹកនាំរៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន រៀបចំផែនការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម គ្រប់គ្រងទិន្នន័យសកម្មភាពមីន តាមដាន ត្រួតពិនិត្យនិងដឹកនាំការអនុវត្តវិស័យសកម្មភាពមីននៅកម្ពុជា៕