លោកជំទាវ ប៊ុន ណាវី អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល (CPL) ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” តបតាមសេចក្ដីទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះកាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២២នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ប៊ុន ណាវី ត្រូវបានគេស្គាល់ថា ជាឧត្តមភរិយារបស់លោកឧកញ៉ា ចេង ខេង ស្ថាបនិកក្រុមហ៊ុន អចលនទ្រព្យកម្ពុជា ស៊ីភីអិល (CPL) ដែលបានបង្កើតឡើង ចាប់ពីឆ្នាំ១៩៩៧ និងជាប្រធានក្រុមប្រឹក្សាភិបាល របស់សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។ លោកជំទាវ ប៊ុន ណាវី និងលោកឧកញ៉ា ចេង ខេង មានកូនបីនាក់ ក្នុងនោះប្រុស២នាក់ និងស្រី១នាក់៕

