ឧកញ៉ាថៅកែធុងបាស់ «ASPOR» តែងតាំងជាទីប្រឹក្សាអាជ្ញាធរមីន

ជុំវិញ​ឧកញ៉ា

ពាណិជ្ជករវ័យក្មេង ក្នុងវិស័យនាំចូល និងចែកចាយទំនិញ ឧកញ៉ា លី សាមីឌី ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋាន:ជាទីប្រឹក្សាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ជាមួយនឹងមន្រ្តី ៨រូបផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥៦៣ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២ ឧកញ៉ា សាមីឌី មានឋាន:ស្មើ អគ្គនាយក ដោយពុំទទួលប្រាក់បំណាច់មុខងារ។

ឧកញ៉ា លី សាមីឌី ជានាយកប្រតិបត្តិក្រុមហ៊ុន «ASPOR» ដែលនាំចូលគ្រឿងអេឡិចត្រូនិកធំមួយនៅប្រទេសកម្ពុជា។ លោកទទួលគោរមងារជា “ឧកញ៉ា” តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

ក្រៅ​ពី​ជំនាញ​ខាង​រក​ស៊ី លោកឧកញ៉ា​​មាន​កំណើត​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​រូប​នេះ ក៏​ជា​​សប្បុរសជនដែលបាន​ជួយ​ដល់​សង្គម​ជា​ច្រើន​កន្លង​មកផងដែរ៕