ព្រះមហាក្សត្រ តែងតាំងម្ចាស់ស្នាដៃនិពន្ធសៀវភៅ «ថ្វីគំនិត» ជាទីប្រឹក្សាអាជ្ញាធរមីន ឋានៈស្មើរដ្ឋលេខាធិការ

ជុំវិញ​ឧកញ៉ា

ម្ចាស់ស្នាដៃនិពន្ធសៀវភៅ «ថ្វីគំនិត» ដែលកំពុងទទួលបានការគាំទ្រនិងពេញនិយមពីសំណាក់ប្រិយមិត្តអ្នកអាន ដូចជាអ្នកឧកញ៉ា ឧកញ៉ា សហគ្រិន បញវ័ន្ត ព្រមទាំងប្រជាពលរដ្ឋ ឧកញ៉ាបណ្ឌិត ផន វណ្ណិត ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋាន:ជាទីប្រឹក្សាអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ឋានៈស្មើរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥៦៣ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ផន វណ្ណិត អតីតអ្នក​បួសក្នុងសាសនាព្រះពុទ្ធអស់រយៈពេលប្រមាណជាង ១៣ឆ្នាំ ហើយបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅប្រទេស​ឥណ្ឌា​ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា។

លោកឧកញ៉ាដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែងរូបនេះ ធ្លាប់ជាទីប្រឹក្សាផ្ទាល់ក្រសួងធម្មការ និងសាសនា បច្ចុប្បន្នជាក្រុមប្រឹក្សាភិបាល អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍កម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា ហើយក៏ជាអ្នកវិនិយោគអចលនទ្រព្យមួយរូបដ៏ល្បីល្បាញនៅប្រទេសកម្ពុជា។

លើសពីនេះ លោកឧកញ៉ាក៏ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធា ព្រះមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

គួររំលឹកបន្ថែមទៀតថា ឧកញ៉ា ផន វណ្ណិត កន្លងទៅធ្លាប់បានចូលរួមដឹកនាំនិស្សិតកម្ពុជារាប់ពាន់ធ្វើការចុះសហគមន៍ដើម្បីអប់រំបញ្ហាសុខាភិបាល និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយក៏ជាសប្បុរសជនមួយរូបដែលតែងតែបង្ហាញវត្តមានចុះជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាលដូចភ្លៀងរលឹមផងដែរ៕