លោកជំទាវឧកញ៉ា ស៊ ធីតា ជាអ្នកជំនួញមួយរូបដ៏សកម្មលើផ្នែកអចលនទ្រព្យ ជាពិសេសលើការទិញ លក់ ជួល អចលនទ្រព្យគ្រប់ប្រភេទ។

បច្ចុប្បន្នលោកជំទាវឧកញ៉ា ស៊ ធីតា ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ហើយលោកស្រី គឺជាអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ ៥ជី រៀលធី ខូ អិលធីឌី (Royal 5G Realty Co., Ltd) ដែលជាក្រុមហ៊ុនទិញ លក់ ជួល អចលនទ្រព្យជាច្រើនប្រភេទដូចជា ដី ឃ្លាំង ផ្ទះអាជីវកម្ម ផ្ទះវីឡា អាផាតមិន និងខុនដូ-ល-។
លើសពីនេះ លោកជំទាវឧកញ៉ា ស៊ ធីតា ក៏ត្រូវបានគេដឹងថា ជាអតីតប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។

សូមជម្រាបជូនថា លោកជំទាវឧកញ៉ា ស៊ ធីតា ក្នុងនាមសមាជិកសភាពាណិជ្ជកម្មកម្ពុជា ក៏មានឈ្មោះក្នុងសមាសភាពគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ដែលនឹងធ្វើឡើង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិកផងដែរ៕


