នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានអញ្ជើញជាអធិបតីសម្ពោធកាត់ខ្សែបូ ដាក់ឱ្យប្រើប្រាស់ នូវអគារសិក្សា១ខ្នង និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាវត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។

កម្មវិធីសម្ពោធអគារសិក្សានៅសាលាបឋមសិក្សាវត្តសំណាក់ខាងលើនេះ រួមមានអគារសិក្សាមួយខ្នង កំពស់២ជាន់ មាន ១០បន្ទប់ និងខ្លោងទ្វាររបង បន្ទប់ទឹក ក្រាលការ៉ូ ព្រមទាំងសមិទ្ធផលនានា ដែលបានសាងសង់រួចរាល់ជាស្ថាពរ ស្ថិតនៅក្នុង វត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ គួរបញ្ជាក់ថា អគារនិងសមិទ្ធផលនានាទាំងនេះ ក្រោមគំនិតផ្តួចផ្តើមនិងឧបត្ថម្ភគាំទ្រដោយអ្នកឧកញ៉ា សៀង ណាំ និងសាធារណជនមួយចំនួនទៀតផងដែរ៕


