លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ កំពុងពង្រីកតំបន់ទេសចរណ៍តាមរយៈគម្រោងរីសត (Resort) ចំនួន៩កន្លែងរួចមកហើយ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ លើវិស័យទេសចរណ៍។ ថ្ងៃនេះ ឧកញ៉ា ញូស៍ សូមបង្ហាញជូននូវទិដ្ឋភាពនៃរីសតចំនួន២កន្លែង របស់លោកឧកញ៉ា សួរ វីរៈ ដូចខាងក្រោម៖

១. កោះស្តេច រីសត
ជាតំបន់រមណីយដ្ឋាន លក្ខណៈឯកជន (Private) ដំបូងគេបង្អស់នៅលើកោះឆ្នេរដូង ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេច រីសត ទើបតែបើកដំណើរការ ថ្មីៗនេះដែរទេ កាលពីចុងឆ្នាំ២០២១។
លក្ខណៈពិសេសរបស់ កោះស្តេច រីសត គឺធ្វើឱ្យភ្ញៀវទេសចរណ៍ មានអារម្មណ៍ស្រស់ស្រាយ និងរូមែនទិក ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃកោះ ឆ្នេរសមុទ្រ កន្លែងគេង ទស្សនាទេសភាពព្រៃភ្នំ លេងហែលទឹក ដើរកម្សាន្តតាមឆ្នេរ ជិះទូក ស្ទូចត្រី គយគន់ថ្ងៃរះ និងគយគន់ថ្ងៃលិច រួមទាំងមានសកម្មភាពសប្បាយៗជាច្រើនទៀត។







២. ភីដូម៉ា រីសត (Pidoma Resort)
ភីដូម៉ា រីសត ដែលមានទីតាំងនៅតំបន់ដាក់ដាំ ខេត្តមណ្ឌលគិរី បានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។ តំបន់រមណីយដ្ឋានមួយនេះ ពិតជាស័ក្តិសមសម្រាប់បងប្អូនដែលចង់ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តមណ្ឌលគិរី និងចង់បានបទពិសោធន៍ថ្មីលក្ខណៈបែបធម្មជាតិ និងការស្នាក់នៅបែបទំនើប ជាមួយនឹងបន្ទប់ឯកជន លក្ខណៈគ្រួសារ ឬលក្ខណៈគូស្នេហ៍។ កាន់តែពិសេសនោះ គឺធ្វើឱ្យខ្លួនឯង បានស្រូបយកខ្យល់ធម្មជាតិព្រៃភ្នំបរិសុទ្ធ ជាមួយនឹងអាកាសធាតុដ៏ត្រជាក់ ធ្វើឱ្យរសាយបាត់អស់ទុក្ខកង្វល់នានា។
សម្រាប់បងប្អូនដែលបានធ្វើដំណើរកាន់ខេត្តមណ្ឌលគិរី មិនគួររំលងតំបន់រមណីយដ្ឋានមួយនេះទេ និងអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៦៦ ៣១៩ ៦០០ / ០៩៨ ៣១៩ ៦០០ ។










