អ្នកឧកញ៉ា ឧកញ៉ាច្រើនរូប បង្ហាញវត្តមានក្នុងពិធីសម្ពោធផ្សារទំនើប អ្នកឧកញ៉ា លី យ៉ុងផាត់

ជុំវិញ​ឧកញ៉ា

ផ្លូវការផ្សារ ម៉ាក្រូ សាខាទី ៣ ជ្រោយចង្វារ ដែលវិនិយោគដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានឧត្តមសេនីយ៍ឯកផ្កាយ ៣ ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តី  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីដ៏ឪឡារិកនេះ ក្រៅមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាហើយនោះ ក៏មានវត្តមានអ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករជាច្រើនរូបអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូបើកសម្ពោធម៉ាក្រូជាផ្លូវការ នៅតាមបណ្តោយផ្លូវជាតិលេខ ៦A កែងផ្លូវមហាវិថីវិមានឈ្នះឈ្នះ ខណ្ឋជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្នកឧកញ៉ា ឧកញ៉ា ដែលបានបង្ហាញវត្តមានរួមមាន៖ អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា ឈុន លាង, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ថៅកែក្រុមហ៊ុន វឌ្ឍនៈ គ្រុប, អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ឃុន ថៅកែក្រុមហ៊ុន ជីបម៉ុង គ្រុប, ឧកញ៉ា វិញ ហួរ ស្ថាបនិករោងចក្រផលិតស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត, ឧកញ៉ា សេង ញ៉ក កូនប្រសារអ្នកឧកញ៉ា លី យ៉ុងផាត់  អគ្គនាយកក្រុមហ៊ុនភ្នំពេញស៊ួហ្គើ, ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុម​ហ៊ុន​ ត្រូភី​ខេម ព្រមទាំងឧកញ៉ា និងពាណិជ្ជករជាច្រើនរូបទៀត។

គួរជម្រាបជូនថា ផ្សារទំនើប Makro ជាមជ្ឈមណ្ឌលចែកចាយផលិតផលទំនិញបោះដុំ និងរាយ មានទីតាំងវិនិយោគស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលវិនិយោគដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១២លាន ៧សែនដុល្លារអាមេរិក។

ការបង្កើត​ផ្សារម៉ាក្រូនៅសង្កាត់បាក់ខែង ជាផ្សារទី៣ របស់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED បន្ទាប់​ពីបើក​សម្ពោធ​សាខា​ដំបូង​នៅ​ខណ្ឌ​សែនសុខ និង​សាខា​ទី​ពីរ​នៅ​ខេត្តសៀមរាប ហើយ​ដែល​សាខា​ថ្មីនេះ​នឹង​បង្កើត​ការងារ​បាន​ ១៦១ កន្លែង៕