ហាងប្រេនៗលំដាប់ពិភពលោក អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បង្ហាញខ្លួនព្រោងព្រាតក្នុងផ្សារទំនើបអ៊ីអន៣ ទើបសម្ភោធថ្មី  

ជុំវិញ​ឧកញ៉ា

ផ្សារទំនើប អ៊ីអនម៉ល មានជ័យ (អ៊ីអន៣) ស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានតម្លៃ ២៨៩,៦លានដុល្លារអាមេរិក បានប្រកាសបើកដំណើរការសាកល្បងជាផ្លូវការហើយ នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហាងល្បីៗសរុបប្រមាណ ២៥០ហាង បណ្ដាក់គ្នាស្អេកស្កះនៅក្នុងម៉លដ៏ទំនើបនេះ ក្នុងនោះ ហាងលក់គ្រឿងសម្អាងម៉ាក CLARINS ហាងគ្រឿងសម្អាងម៉ាក L’OCCITANE en Provence និងហាងលក់សម្លៀកបំពាក់ម៉ាក HUGO ដែលនាំចូលដោយក្រុមហ៊ុន វឌ្ឍនៈ កាពីតាល របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏មានវត្តមាន និងកំពុងផ្ដល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃ ក៏ដូចជាការថែមជូនយ៉ាងពិសេស ដល់អតិថិជនផងដែរ។  

១. គ្រឿងសម្អាងម៉ាក CLARINS

CLARINS សាខាផ្សារទំនើបអុីអនមានជ័យ នឹងផ្តល់ជូននូវការស្ប៉ាស្បែកមុខជាមួយនឹងប្រូម៉ូសិន ស្ប៉ា ១០ ដង ថែមជូន ១០ ដង និងការបញ្ចុះតម្លៃ ៥០% លើការម៉ាស្សាមុខ។ លើសពីនេះទៅទៀត លោកអ្នកក៏ទទួលបានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% លើផលិតផលដែលបានកំណត់ជាច្រើនប្រភេទ រួមជាមួយនឹងការថែមជូនកាដូរអនុស្សាវរីយ៍ថែមទៀតផង។ ការផ្តល់ជូន គឺកាន់តែពិសេសសម្រាប់អតិថិជន VIP របស់ CLARINS, លោកអ្នកនឹងមិនខកបំណងឡើយ។

២. ហាងគ្រឿងសម្អាងម៉ាក L’OCCITANE en Provence

ដើម្បីស្វាគមន៍អតិថិជនក្នុងឪកាសបើកដំណើរការសាខាថ្មី  L’OCCITANE ផ្តល់ជូនកម្មវិធីពិសេសសម្រាប់ការជាវផលិតផលចំនួន ៩៨ ដុល្លារ លោកអ្នកនឹងក្លាយជាសមាជិក VIP របស់ L’OCCITANE ដែលទទួលបានការបញ្ចុះតម្លៃ ៨% ព្រមទាំងទទួលបានកាដូរ Santa Gift ភ្លាមៗ។ រីឯការជាវរហូតទៅដល់ ១៨៨ ដុល្លារ អតិថិជននឹងក្លាយជាសមាជិក VIP របស់ L’OCCITANE ដែលទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៨% ព្រមទាំងកាដូរពិសេសមួយឈុត ជាមួយនឹងកាដូរ Santa Gift។

៣. ហាង HUGO

ហាងលក់សម្លៀកបំពាក់ ស្បែកជើង និងកាបូប ម៉ាក HUGO នាំចូលពីប្រទេសអាល្លឺម៉ង់ កំពុងផ្ដល់ជូនប្រូម៉ូសិនពិសេស គឺរាល់ការជាវអស់ទឹកប្រាក់ចំនួន ២០០ដុល្លារ លោកអ្នកនឹងទទួលបានកាបូបស្ពាយយ៉ាងស្រស់ស្អាត ឬទិញអ៊ីវ៉ាន់អស់ទឹកប្រាក់ ចំនួន ២៥០ដុល្លារ នឹងទទួលបានឆ័ត្រ  HUGO មួយភ្លាមៗ។

ផ្សារទំនើប អ៊ីអន៣ សាងសង់នៅលើផ្ទៃដីជាង១៧ម៉ឺនម៉ែត្រការ៉េ និងមានហាងសរុបប្រមាណ២៥០ហាង និងកន្លែងចតរថយន្ដអាចដាក់បានដល់ទៅ៤ពាន់គ្រឿង។ ចំពោះការសាងសង់ផ្សារទំនើប អ៊ីអនទី៣ ជាការវិនិយោគទាំងស្រុងដោយក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD៕