បុរី វិមានសំណាង ដែលជាបុរីលំដាប់អភិជន នឹងមានការតាំងបង្ហាញអំពីគម្រោងរបស់ខ្លួន នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ នៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២២នេះ ដោយមានកម្មវិធីបញ្ចុះតម្លៃ (Promotion) ជាច្រើន សម្រាប់រយៈពេល២ថ្ងៃនេះ និងរហូតដល់ដាច់ឆ្នាំ។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យគ្រីសស្មាស និងបុណ្យចូលឆ្នាំសកល ២០២៣ ខាងមុខនេះ បុរី វិមានសំណាង បានរៀបចំការតាំងបង្ហាញអំពីគម្រោងនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (AEON II) ជាមួយនឹងឱកាសបង្វិលកងឈ្នះរង្វាន់រហូតដល់ ៣០០០ដុល្លារ, ការបន្ថែមជូនថ្នាំការពារសត្វកណ្តៀរ និងសាទែនទឹកចំណុះ ១៥០០លីត្រ។

សម្រាប់អតិថិជនដែលធ្វើការកក់ប្រាក់ ឬទិញនូវវីឡាប្រណិតណាមួយ នឹងទទួលបានសន្លឹកឆ្នោតចាប់រង្វាន់យករថយន្ត Lexus LX600 ១គ្រឿងភ្លាមៗ ហើយអ្វីដែលពិសេសទៀតនោះ អតិថិជននឹងទទួលបានដំណើរកម្សាន្តទៅកាន់សហរដ្ឋអាមេរិកថែមទៀតផង។ កុំភ្លេចជួបគ្នានៅផ្សារទំនើប AEON II ច្រក ៤B ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង ៩យប់ទាំងអស់គ្នា។

គួរបញ្ជាក់ថា បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕
