អភិបាលរងខេត្តម្នាក់មានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

មន្រ្តីថ្នាក់ក្រោមជាតិម្នាក់ បច្ចុប្បន្នកំពុងកានើដំណែងជាអភិបាលរងខេត្ត មានគោរម្យងារ «ឧកញ៉ា» គឺលោក អ៊ុក គឹម សាន អភិបាលរងខេត្តព្រះវិហារ ដែលមានលោក គីម រិទ្ធី ជាអភិបាលខេត្តជាកូនប្រុសលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា អ៊ុក គឹមសាន ជា​ម្ចាស់​ក្រុមហ៊ុន សាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) ដែលទើបរាជរដ្ឋាភិបាល ប្រកាសតែងតាំងចូលកាន់ដំណែងជា​អភិបាល​រង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២។

យោង​តាម​អនុក្រឹត្យ​លេខ​៦២៦ អនក្រ.តក ចុះ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ របស់​រាជរដ្ឋាភិបាល សម្រេច​តែងតាំង​មន្ត្រី​រាជការ ៤​រូប គឺ​លោក មិន ស៊ីថា ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៥ លោក អ៊ុក គឹមសាន ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៦ លោក សុខ សាន្តតារ៉ា ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៣ និង​លោក យឹម បញ្ញា ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​៦ ជា​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ។

អតីតមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក អ៊ុក គឹមសាន កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២១ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់តាំង​ជា​សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល និង​ជា​ប្រធាន​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ ផង​ដែរ។

ប្រភពព័ត៌មានម្នាក់បង្ហើបប្រាប់គេហទំព័រឧកញ៉ាញូស៍បានឱ្យដឹងដែលថា អភិបាលរងខេត្តព្រះវិហារ មានងារឧកញ៉ា លោក អ៊ុក គឹមសាន ជាមនុស្សម្នាក់ស្និទ្ធស្នាលនឹងអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប វិនិយោគក្នុងពហុវិស័យ។

សូមបញ្ជាក់ថា លោក អ៊ុក គឹមសាន ត្រូវបានព្រះមហាក្សត្រ ផ្តល់គោរម្យងារ «ឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ រកត/នស/០៣១៣/២៣៥ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ជាមួយកូនប្រុសអ្នកឧកញ៉ា ទ្រី ភាព គឺលោក ទ្រី ដាលុច លោកស្រី ម៉ៅ ចំណាន និងលោក លាង ច័ន្ទមុនី៕