កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ជីប ម៉ុង លែន និង ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរួមគ្នាប្រារព្ធកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង ផាកលែន 50M ទី III និងផ្សារទំនើប ជីប ម៉ុង 50M ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃសចំងាយត្រឹមតែ១០នាទីពីច្រមុះជ្រូកស្ទឹងមានជ័យ បត់ស្តាំតាមស្តុបផ្សារ ចំការដូង។
កម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រួមគ្នានេះ ធ្វើឡើងដើម្បីប្រកាសពី ការមកដល់និងដំណើរការសាងសង់ផ្សារទំនើប ធំជាងគេក្នុងតំបន់ ជីប ម៉ុង 50M ម៉ល ក៏ដូចជាត្រៀមប្រកាសកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មីផាកលែន 50M ទី III នៅដើមឆ្នាំ២០២៣ ខាងមុខនេះ ផងដែរ ។

គម្រោង ផាកលែន 50M ទី III នេះនឹងនាំមកជូននូវ ទីតាំងថ្មី ប្រភេទផ្ទះថ្មី និង មុខងារប្រើប្រាស់កាន់តែសម្បូរបែប ដែលនឹងធ្វើឱ្យអតិថិជន ទទួលបាននូវបទពិសោធន៍រស់នៅថ្មី ដ៏ពេញលេញ តាមរយៈ
1. សួនឧទ្យាន 50Mដ៏វែងសន្ឋឹង មានធម្មជាតិបៃតងស្រងាត់ ខ្យល់អាកាសបរិសុទ្ឋដ៏ស្រស់ស្រាយ ពេញ ៣៦៥ ថ្ងៃ ត្រៀមស្វាគមន៍អតិថិជនជាស្រេច ក្រោយបញ្ចប់ការសាងសង់រួចរាល់ ១០០% ហើយ ។
2. ក្លឹបហោស៍ 50M ទំនើប ដែលមានបំរើជូននូវមុខងារសម្បូរបែបប មានបំពាក់ឧបករណ៏កីឡាទំនើបៗ អាងហែលទឹកដ៏ស្រស់ស្រាយ និងកន្លែងធ្វើការរួមដ៏មានផាសុកភាព គ្រោងនឹងដាក់ដំណើរការរបម្រើជូនអតិថិជន ក្នុងពេលឆាប់ៗនេះ។
3. ផ្សារទំនើប ជីប ម៉ុង 50M ដែលនឹងត្រូវបានសាងសង់ដោយមានកម្ពស់ ២ ជាន់ លើផ្ទៃដីសរុបចំនួន ១៥០០០ ម៉ែត្រការ៉េ ជាផ្សារទំនើបដ៏ធំជាងគេក្នុងតំបន់ចំការដូង ផ្តល់ជូននូវភាពងាយស្រួល និង ស៊ីវីល័យក្នុងការរស់នៅ តាមរយះមុខងារកម្សាន្តរួមមាន៖ រោងភាពយន្ត ផ្សារទំនើប ហាងលក់ទំនិញ កន្លែងញ៉ាំអាហារនិងភេសជ្ជៈឆ្ងាញ់ៗ និងហាងសម្លៀកបំពាក់ ដែលនឹងមានម៉ាកយីហោល្បីៗ ជាច្រើនទៀត។
ជាមួយនឹងមហាវិថី ឈុន គង់ ដ៏ថ្មីសន្លាង ១ ខ្សែ មានចម្ងាយ ៥ គីឡូម៉ែត និងទទឹង ៥០ ម៉ែត ផ្សារភ្ជាប់តំបន់ចម្ការដូង ទៅកាន់ផ្លូវជាតិលេខ២ កាត់តាមផ្លូវ ៦០ ម៉ែត្រ ពិតជាធ្វើអោយគម្រោង ផាកលែន 50M កាន់់តែកៀកបង្កើយ មានផ្លូវខ្វាត់ខ្វែង ក្លាយជាតំបន់ដ៏មានសក្កានុពលខ្លាំងសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មគ្រប់ប្រភេទ ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ជីប ម៉ុង លែន សូមតាមដានទំព័រហ្វេសប៊ុក @chipmongland ឬ ទាក់ទងផ្នែកលក់ តាមរយៈលេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖 និងតាមតេឡេក្រាម t.me/chipmongland។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ការជួលទីតាំងផ្សារទំនើប ជីប ម៉ុង 50M សូមតាមដានទំព័រហ្វេសប៊ុក @chipmongretails ឬ តាមរយៈលេខទូរស័ព្ទ៖ 070 822 822 ឬ 096 888 9 888 និងតាមតេឡេក្រាម t.me/Chipmongretails។






