ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង និងក្រុមគ្រួសារ ផ្ញើសារប្រគេនចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារសព ដែលបានបាត់បង់បិតាបង្កើត គឺមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ដោយជរាពាធ នៅវេលាម៉ោង ៨ និង៣៧ នាទីយប់ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា សុខ ស្រស់ និងភរិយា សូមឧទ្ទិសមហាកុសលចំពោះបដិសន្ធិវិបាកវិញ្ញាណរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើឡើយ៕