កាលពីថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២ គូស្វាមីភរិយាថ្មីចំនួនមួយគូ ដែលរស់នៅក្នុង បុរី ខេអេស រ៉េស៊ីដេន (KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានរៀបចំពិធីអាពាហ៍ពិពាហ៍ យ៉ាងគគ្រឹកគគ្រែង ជាមួយនឹងបរិយាកាសស្រស់ស្រាយប្រកបដោយភាពសប្បាយរីករាយ។

បុរី ខេអេស រ៉េស៊ីដេន បានសាងសង់រួចរាល់ជាផ្លូវការហើយ ខណៈដែលបច្ចុប្បន្ននេះប្រជាសហគមនៅក្នុងបុរី បានចាប់ផ្តើមរៀបចំពិធីធំៗ និងពិធីលក្ខណៈគ្រួសារជាហូរហែ។ បុរី ខេអេស រ៉េស៊ីដេន មានអ្នកចូលរស់នៅលើសពី ៦០% និងនៅសល់ផ្ទះដែលបានសាងសង់រួចរាល់ កំពុងតែដាក់លក់ជូនអតិថិជន ក្នុងលក្ខខណ្ឌបង់ប្រាក់យ៉ាងពិសេស តម្លៃធូរថ្លៃ ជាពិសេសគឺទិញភ្លាម អាចចូលនៅភ្លាមតែម្តង។

សូមជម្រាបថា បុរី ខេអេស រ៉េស៊ីដេន របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាលំនៅដ្ឋានបែបទំនើប ទាន់សម័យ និងមានតម្លៃសមរម្យ សម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ ក្រុមហ៊ុន អាជីវករ ពិសេសលោកអ្នក ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ខេត្តព្រៃវែង កៀនស្វាយ និងអ្នកកំពុងមានការងារ ឬធ្វើអាជីវកម្មនៅតំបន់ខាងកើតស្ពានច្បារអំពៅ។
បុរី ខេអេស រ៉េស៊ីដេន (KS Residence) លក្ខណៈពិសេសដូចជា៖ សំណង់រឹងមាំ ស្របតាមស្តង់ដាវិស្វកម្ម, មិនជ្រាបទឹកពេលភ្លៀងម្តងៗ, បរិយាកាសល្អប្រកបដោយផាសុកភាព, ទីតាំងបុរីខ្ពស់មិនលិចទឹក, ទីធ្លាមុខ និងក្រោយផ្ទះសល់វែង និងធំទូលាយ, ហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើងរដ្ឋ, នៅជិតទីប្រជុំជន ផ្សារ សាលារៀន ធនាគារ មន្ទីរពេទ្យ វត្តអារាម, ព័ទ្ធជុំវិញដោយតំបន់អភិវឌ្ឍន៍ និង រម្មណីយដ្ឋានជាច្រើន ដូចជា ផ្លូវក្រវ៉ាត់ក្រុងទី៣ សួនឧស្សាហកម្មវឌ្ឍនៈ មជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រ កោះស្លាកែត រម្មណីយដ្ឋានកៀនស្វាយក្រៅ ហើយកាន់តែពិសេសទៅទៀតនោះ ផ្ទះសាងសង់រួចរាល់ ១០០% ទិញភ្លាម ចូលនៅភ្លាមបានតែម្តង។

គួរបញ្ជាក់ថា បុរី ខេអេស រ៉េស៊ីដេន មានទីតាំងស្ថិតនៅលើផ្លូវបេតុងរដ្ឋ១៥ម ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំងាយតែ១០គម ពីស្ពានច្បារអំពៅ ឬនៅខាងជើងផ្សារគគី តែ១៨០០ម ក្រោយវត្តដូនសរ ៣០០ម៉ែត្រ៕


