ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់ឧកញ៉ា សួរ វីរៈ បានប្រកាសបញ្ចុះតម្លៃ៥% ភ្លាមៗតែម្តង ចាប់ពីថ្ងៃនេះតទៅ ចំពោះអតិថិជនដែលធ្វើការទិញសំបុត្ររថយន្ត និងសំបុត្រទូកទំនើប តាមរយៈកម្មវិធី VET Express និងគេហទំព័ររបស់ក្រុមហ៊ុន ( www.vireakbuntham.com និង www.buvasea.com)។

នេះជាការលើសទឹកចិត្តមួយសម្រាប់ភ្ញៀវ ឬអតិថិជន ដែលតែងតែគាំទ្រលើសេវាកម្មដឹកអ្នកដំណើររបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។ ក្រុមហ៊ុនវិរៈ ប៊ុនថាំតែងតែផ្ដល់ភាពងាយស្រួលដល់អតិថិជន ហើយឥឡូវនេះលោកអ្នកមិនត្រឹមតែអាចស្វែងរកទិញសំបុត្ររថយន្តបានគ្រប់សាខាវិរៈ ប៊ុនថាំទាំងអស់ទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចកក់សំបុត្រ ឬបញ្ជាទិញសំបុត្រតាមរយៈកម្មវិធី VET Express និងគេហទំព័រ ( www.vireakbuntham.com / www.buvasea.com) បានផងដែរ។

ក្នុងឱកាសបុណ្យគ្រីស្ទស្មាស់ និងពិធីបុណ្យឆ្លងឆ្នាំ២០២៣ខាងមុខនេះ លោកអ្នកអាចធ្វើការកក់សំបុត្រ រថយន្ត ឬទូក ទុកជាមុន សម្រាប់ការធ្វើដំណើរទៅកាន់ស្រុកកំណើត ឬដំណើរកម្សាន្តផ្សេងៗ ជាមួយនឹងកម្មវិធី VET Express ឬគេហទំព័ររបស់ក្រុមហ៊ុន វិរៈប៊ុនថាំ បានយ៉ាងឆាប់រហ័ស និងពុំចាំបាច់ទៅទិញសំបុត្រផ្ទាល់ ដែលត្រូវចំណាយពេលរង់ចាំយូរទៀតនោះទេ។

គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២២នេះ គឺក្រុមហ៊ុនបានពង្រីកសាខា បានច្រើនជាង ៧០០ សាខា នៅទូទាំងប្រទេសកម្ពុជា និងមានទាំងសាខានៅប្រទេសថៃ និងវៀតណាមផងដែរ៕