ឧកញ៉ា លី ឃុនថៃ និងភរិយា កំពុងកាន់មុខតំណែងនិងតួនាទី សរុបជិត២០ ទាំងរដ្ឋនិងឯកជន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ឃុនថៃ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ឧត្តមភរិយា​លោក​ជំទាវ ខា ឡេង ​​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ​​កំពុង​កាន់​​​កាប់​មុខ​តំណែង និង​មាន​តួនាទី​ជា​ច្រើន​ ទាំង​វិស័យ​រដ្ឋ និង​ឯកជន ​​ដែល​សរុប​ជិត​ដល់​​ ២០ តួនាទីមុខតំណែង។ ចង់​ដឹង​មាន​អ្វី​ខ្លះ ថ្ងៃនេះ​ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ឧកញ៉ា លី ឃុនថៃ

-ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា
-អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
-ប្រធានសមាគមស្បែកជើងកម្ពុជា
-ប្រធានកិតិ្តយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA)
-សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត
-ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group)
-ប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ម.ក ។

២. លោកស្រី ខា ឡេង (ភរិយាលោកឧកញ៉ា លី ឃុនថៃ)

-រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលបន្ទុក​កិច្ចការលើកស្ទួយស្រ្តី និងយេនឌ័រ ក្នុងវិស័យធុរកិច្ច ពាណិជ្ជកម្ម
-ភាគទុនិក និងជាប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៌ ភីអិលស៊ី បង្កើតឡើងកាលពីខែធ្នូ ឆ្នាំ២០១១
-អគ្គនាយិកាក្រុមហ៊ុន The Gateway ស្ដីពី គុណភាពសំណង់អគារ និងបុរីនៅកម្ពុជា
-អគ្គនាយិការង​ ក្រុមហ៊ុន អាល់ហ្វា ប្រផឹធី ខនស្ត្រាក់សិន គ្រុប ជា​ក្រុមហ៊ុន​មានបទពិសោធច្រើនឆ្នាំ​ ខាង​ផ្នែក​អចលនទ្រព្យ​ និង​សំណង់
-ប្រធានសមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា
-ជាមេធាវី មិនប្រកបវិជ្ជាជីវៈ
-អនុប្រធាន​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី ហួរ ជាប្រធាន
-អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
-សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា
-សមាជិកានៃក្រុមការងារគ្រប់គ្រងនិស្សិត អាហាររូបករណ៍សម្តេចតេជោ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត។

ក្រៅពីតួនាទីសំខាន់ៗ​ខាង​លើ ​​លោកឧកញ៉ា លី ឃុនថៃ ​​និង​ភរិយា ក៏​នៅ​មាន​​​តួនាទី​នៅ​​ក្នុង​វិស័យ​រដ្ឋ ឯកជន សមាគម និង​កិច្ចការងារ​សង្គមមួយ​ចំនួន​ទៀត ​ផងដែរ។

​សូម​ជម្រាប​ជូន​​ថា លោក​ឧកញ៉ា លី ឃុនថៃ ​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ជា​ឧកញ៉ា​​មួយ​រូប​​ដែល​មាន​ភាព​​ជិត​ស្និទ​ជាមួយ​​​សម្តេច​តេជោ ហ៊ុន សែន។ ​ជាក់​ស្តែង ​​កាល​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ លោក​ឧកញ៉ា​ បាន​អញ្ជើញ​ចូលរួម​ទទួល​ទេវតាឆ្នាំថ្មីជាមួយសម្តេច ហ៊ុន សែន នៅភូមិគ្រឹះលំហែកាយមាត់សមុទ្រ ក្រុងព្រះសីហនុ។ ​យ៉ាងណាមិញ ​​ថ្មីៗ​នេះ លោក​ឧកញ៉ា លី ឃុនថៃ ​ក៏​បាន​​​អញ្ជើញ​ចូល​រួម​អម​ដំណើរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ខួប​លើក​ទី​៤៥ អាស៊ាន-អឺរ៉ុប ផងដែរ៕