នៅព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាជជែកពិភាក្សាពិសេសមួយ ក្រោមប្រធានបទ «ការរៀបចំផែនការ និងការអនុវត្ត ដើម្បីឈានទៅសម្រេចជោគជ័យ» វេលាម៉ោង ៩ព្រឹក នៅ The Factory Phnom Penh ទល់មុខវត្តចាក់អង្រែលើ។

ទន្ទឹមនឹងការអញ្ជើញចូលរួមពីអ្នកឧកញ៉ា ក៏មានវាគ្មិនល្បីៗចំនួន ២រូបទៀតផងដែរ ទី១/ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងទី២/ លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ ikey។


សូមបញ្ជាក់បន្តិចថា វេទិកាគូសវាសគោលដៅនៅព្រឹកនេះ ធ្វើឡើងក្រោមការរៀបចំដឹកនាំរបស់ស្ថាប័នសារព័ត៌មាន «កម្ពុជាថ្មី» ក្នុងគោលបំណងជួយចង្អុលបង្ហាញផ្លូវជោគជ័យនៅក្នុងឆ្នាំថ្មី។ មិនតែប៉ុណ្ណោះ វេទិកានេះមានការបើកឱ្យចូលរួមដោយសេរី និងមានការផ្សាយផ្ទាល់(Live) នៅលើទំព័រហ្វេសប៊ុក Kampuchea Thmey Daily និង Kampuchea Thmey Media ផងដែរ៕