អ្នកឧកញ៉ា គួច ម៉េងលី បង្ហាញរបៀបនៃការរៀបចំផែនការត្រឹមត្រូវនាំសម្រេចផល ៥យ៉ាងក្នុងឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា

នៅក្នុងវេទិការជជែកពិភាក្សាពិសេសមួយ នៅព្រឹកថ្ងៃសុក្រ ទី២៣ធ្នូនេះ ក្រោមប្រធានបទ៖ «ការរៀបចំផែនការ និងការអនុវត្ត ដើម្បីឈានទៅសម្រេចជោគជ័យ» អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហាញនៅមូលហេតុនិងលទ្ធផលនៃការរៀបចំផែនការ និងគោលដៅជីវិតសម្រាប់ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាបានលើកឡើងថា ការរៀបចំផែនការជីវិតគឺ ដើម្បីស្ទង់មើលសេចក្ដីសង្ឃឹម ក្ដីស្រមៃនិង សេចក្ដីប្រាថ្នា ពិតប្រាកដដែលយើងចង់បាន។ ក្នុងន័យនេះ អ្នកឧកញ៉ាបានពន្យល់យ៉ាងខ្លីថា ផែនការនេះជាផែនទីដែលនាំផ្លូវបុគ្គលគ្រប់រូបឆ្ពោះទៅរកក្ដីស្រមៃដែលប្រាថ្នា តម្រង់ទិស និងអូសទាញមករកគោលដៅវិញនៅពេលដែលដើរខុសផ្លូវម្ដងៗ។

បើតាមអ្នកឧកញ៉ានៅពេលមានផែនការត្រឹមត្រូវ ពិតជាបានធ្វើឱ្យយើងសម្រេចនៅផល ៥យ៉ាងសំខាន់ៗគឺ៖
១. ជួយឱ្យក្ដីស្រមៃក្លាយជាការពិត
២. ធ្វើឱ្យយើងដឹងថា យើងចង់បានអ្វី ចង់ធ្វើអ្វីឱ្យពិត រួចដើរទៅរកគោលដៅនោះ
៣. មោទនភាពចំពោះខ្លួនឯង នៅពេលដែលផែនការទទួលបានជោគជ័យ
៤. មានកម្លាំងចិត្តទៅមុខបន្តទៀត
៥. ធ្វើឱ្យយើងមានសក្ដានុពលយ៉ាងខ្លាំងខ្លា មានអំណាច ក្នុងការដើរទៅរកគោលដៅ៕