ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា គ្រុប ឯ.ក របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ស្ថាប័នសារព័ត៌មាន KCTV ថា បានលុបបឹងដាក់លូ និងបំផ្លាញស្ពាន ដែលជាសម្បត្តិរដ្ឋ នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រុមហ៊ុន និងអ្នកឧកញ៉ា អគ្គនាយក។

ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃទី២៤ ខែធ្នូនេះ ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា បានស្នើដល់សារព័ត៌មានក្នុងស្រុកមួយនោះ លុបចោលនូវវីដេអូ និងសំណេរជាអក្សរដែលផ្សាយនៅលើទំព័រ Facebook របស់ស្ថាប័ននោះដែលចុះផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។
ក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត់ត្រា គ្រុប ឯ.ក បានអះអាងថា ខ្លួននឹងដាក់ពាក្យបណ្ដឹង ដើម្បីសង្គ្រោះសិទ្ធិដែលបានបំពាន ពីសំណាក់អង្គភាពសារព័ត៌មាន គណនី Facebook ខ្មែរខូវឺធីវី តាមច្បាប់ជាធរមាន៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន៖




