ឧកញ៉ា គីម ហ៊ាង នាំកូនស្រីទៅកីឡដ្ឋាន Old Trafford មើលក្រុម Man Utd ដោយផ្ទាល់

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បាន​អញ្ជើញ​ទៅ​ទស្សនា​ការ​ប្រកួត​របស់​​ក្រុម​បិសាច​ក្រហម Manchester United ​​ដោយ​ផ្ទាល់​ នៅ​កីឡដ្ឋាន Old Trafford ​​ជាមួយ​នឹង​កូន​ស្រី​ច្បង​របស់​លោក ​​កាលពី​យប់​មិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​​ការ​ប្រកួត​​​ដែល​លោក​ចូល​រួម​ទស្សនា​ផ្ទាល់​​ជាមួយ​នឹង​កូន​ស្រី​ច្បង​របស់​លោក​ឈ្មោះ ចូលី (Jolie)​ យប់​មិញ​នេះ ​​នៅ​កីឡដ្ឋាន Old Trafford ​​មាន​ចំនួន​អ្នក​ទស្សនា​សរុប​ប្រមាណ ៧៣ ៦០៨​នាក់ ​ក្នុង​នោះ​មាន​​​ជន​ជាតិ​ខ្មែរ ​​យ៉ាង​តិច​ចំនួន ៤​នាក់ មក​ពី​គ្រួសារ​របស់​លោក។

ការប្រកួត​​យប់​មិញ​​នេះ ជា​ការ​ប្រកួត​សប្តាហ៍​ទី​១៦ នៃ​ក្របខណ្ឌ​លីគ​កំពូល​អង់គ្លេស Premier League ​​ខណៈ​ដែល​ Man Utd ​​បាន​យក​ឈ្នះ​លើ​ក្រុម Nottingham Forest ​​ក្នុង​លទ្ធផល ៣-០។ ជ័យ​ជម្នះ​នេះ​ បាន​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម ​​បន្ត​ឈរ​ចំណាត់​ថ្នាក់​លេខ​៥ បណ្តោះ​អាសន្ន និង​នៅ​ក្រោម​ក្រុម Tottenham Hotspur ចំនួន​១​ពិន្ទុ ប៉ុន្តែ​នៅសល់​មួយ​ប្រកួត​ក្នុង​ដៃ។​​

សូម​ជម្រាប​ថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង​ ដែល​ជា​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Man Utd ​​ម្នាក់ កំពុង​ធ្វើ​ដំណើរ​ទេសចរណ៍​លក្ខណៈ​គ្រួសារ​​ទៅ​កាន់​តំបន់​អឺរ៉ុប​ដូចជា ​ទៅ​កាន់​ប្រទេស​អ៊ីតាលី ស្វីស អង់គ្លេស និង​បារាំង។ កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​​លោក​ឧកញ៉ា​​ក៏​បាន​បង្ហាញ​រូបភាព​ជាមួយ​កូនស្រី​ទី​២ ឈ្មោះ​ថា អេនណា អាយុ១៤​ឆ្នាំ ​​ក្នុង​អំឡុង​ពេល​ចាំ​ជិះ​រថភ្លើង​ពី​ទីក្រុង​ Milan ប្រទេស​អ៊ីតាលី ទៅ​កាន់​ទីក្រុង Zurich ប្រទេស​ស្វីស។ តាមការបញ្ជាក់របស់លោកឧកញ៉ា ក្រៅ​ពី​ដំណើរ​កម្សាន្ត លោក​ក៏​ឆ្លៀត​​​​ទៅ​មើល​សាលា​ល្បីៗ​​មួយ​ចំនួន ​​ដើម្បី​ឱ្យ​កូន​របស់​លោក ត្រៀម​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ផង​ដែរ។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​​ជា​ម្ចាស់​គម្រោង​បុរី​ចំនួន​ពីរ​​កន្លែង ​គឺ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) និង​បុរី វិមានសំណាង (Borey Vimean Samnang)។ បុរី វិមានសំណាង របស់​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់​លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីង​បែបក្លាសិក ឬបែបបារាំង ដែលចំណាយ​ថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡា​បែបទំនើប​នានា។ បុរី មានសួន​ច្បារ កន្លែងហាត់​ប្រាណ កន្លែងលេង​កីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដី​សរុប ដែលសាក​សម​បំផុត សម្រាប់​គ្រួសារ​អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕