ដើម្បីជាការអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំសកល២០២៣ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង មានកម្មវិធីប្រម៉ូសិនពិសេសនៅចុងឆ្នាំនេះ ដោយរាល់ការទិញផ្ទះពី បុរី វិមានសំណាង លោកអ្នកនឹងទទួលបានរង្វាន់ និងកាដូជាច្រើន។

បុរី វិមានសំណាង ដែលជាបុរីប្រភេទលំនៅឋានបែបអភិជន បានសម្រេចរៀបចំឱ្យមានប្រម៉ូសិនពិសេសនៅចុងឆ្នាំ២០២២នេះ។ អតិថិជនរូបណា ដែលទិញផ្ទះពី បុរី វិមានសំណាង នឹងទទួលបានរង្វាន់ និងកាដូជាច្រើនដូចជា៖
-ការបង្វិលកងផ្សងសំណាងដែលមានរង្វាន់ទឹកប្រាក់រហូតទៅដល់ ៣០០០ដុល្លារ
-ទទួលបានដំណើរកម្សាន្តនៅសហរដ្ឋអាមេរិក
-ថែមជូនសាទែនទឹក ១៥០០លីត្រ និងថ្នាំការពារសត្វកណ្តៀរ
អ្វីដែលពិសេសជាងនេះទៅទៀតគឺ អតិថិជននឹងទទួលបានឱកាសចាប់រង្វាន់រថយន្ត Lexus Lx600 ឆ្នាំ២០២២ មួយគ្រឿងភ្លាមៗ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅក្រុមការងារតាមរយៈលេខ៖ 095 96 2000
ទីតាំងបុរី៖ https://bit.ly/3rBzGAQ ។
គួរបញ្ជាក់ថា បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕
