ឧកញ៉ា ហេង បូរិន ធ្លាប់រៀនត្រួតថ្នាក់ទាំងឌីប្លូមនិងបាក់ឌុប តែឥឡូវជាសេដ្ឋីម្ចាស់បុរី ហេង បូរិន គ្រុប

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង បូរិន បាន​បង្ហើប​ឱ្យ​ដឹង​ពី​ប្រវត្តិ​របស់​លោក​ ​ដោយ​ធ្លាប់​​រៀន​ត្រួត​ថ្នាក់​ទាំង​នៅ​មធ្យមសិក្សា​បឋមភូមិ (ឌីប្លូម) និង​ធម្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ​​ប៉ុន្តែ​លោក​នៅ​តែ​បន្ត​សិក្សា​ រហូត​ប្រឡង​ជាប់​​បាន​សម្រេច​នៅ​ឆ្នាំបន្ទាប់ ​​​និង​ធ្វើ​ឱ្យ​លោក​មាន​ឱកាស​សិក្សា​នៅ​ថ្នាក់​ឧត្តម​ជា​បន្ត ព្រម​ទាំង​ការ​ប្រឡូក​ចូល​ក្នុង​ការ​ប្រកប​​មុខ​ជំនួញ ​រហូត​ក្លាយ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប នា​ពេល​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ហេង បូរិន យល់ឃើញថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ធ្លាក់ មិន​មែន​ជា​កត្តា​កំណត់​ជោគ​វាសនា​​គ្រប់​យ៉ាង​របស់​មនុស្ស​ម្នាក់ៗ​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​កុំអស់​សង្ឃឹម កុំ​បោះបង់ ​​ហើយ​ត្រូវ​តែ​​​បន្ត​​ដំណើរ​ទៅ​មុខ បង្កើត​ផ្លូវ​ជីវិត​ឱ្យ​ខ្លួន​ឯង។

លោកឧកញ៉ា បានបញ្ជាក់​លើ​ទំព័រហ្វេសប៊ុក​របស់​លោក កាលពី​ព្រឹក​ថ្ងៃ​ពុធ ម្សិល​មិញ យ៉ាង​ដូច្នេះ​ថា៖ “ជា​បទពិសោធន៍​ ខ្ញុំ​រៀន​ត្រួត​ថ្នាក់​ ឌីប្លូម​ និងបាក់​ឌុប​ ទាំង​ពីរ​លើក​ ​​ប៉ុន្តែ​ខ្ញុំ​មិន​ដែល​បោះបង់ការ​សិក្សា​ទេ​ ខ្ញុំ​បន្ត​រៀន​សូត្រ​ហើយ​ប្រឡង​សារ​ជា​ថ្មី​រហូត​ជាប់​បាន​សម្រេច​នៅ​ឆ្នាំ​បន្ទាប់។ កុំ​អស់​សង្ឃឹម​ (Don’t Lose Hope)”។

សូម​ជម្រាប​ជូន​ថា ឧកញ៉ា ហេង បូរិន ជាសេដ្ឋីមួយរូបរបស់កម្ពុជា ដែលកំពុងប្រកបមុខជំនួញ​ពហុ​វិស័យ។ លោកឧកញ៉ា ​ជា​អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី ​ហើយ​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​​ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ផងដែរ។ ​

គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៣ហិចតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់​បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងប្រភេទ E2 ។

ទីតាំងបុរី ហេង បូរិន ស្ថិតនៅទីប្រជុំជនស្រាប់ ជុំវិញបណ្ដុំដោយបុរីធំៗ នៅកៀកផ្លូវជាតិលេខ៤ អាចប្រកប​អាជីវកម្ម​បាន មានសុវត្ថិភាព និងផាសុខភាពក្នុងការរស់នៅ។ ក្នុងបុរី មានផ្លូវខ្វាត់ខ្វែង ផ្លូវនីមួយៗទៀតសោត ធំទូលាយ ងាយស្រួលធ្វើចរាចរណ៍ ឯផ្ទះវិញ ក៏សាងសង់ឡើងពេញខ្នាត មានចាប់ពីទំហំ 4.2m X 14m និងទំហំ 4.2m X 16m។ ទំហំដីមានចាប់ពី 4.2m x 25m ខាងមុខផ្ទះសល់ 7m ក្រោយសល់ 1.50m ធំទូលាយ និងងាយស្រួលចតរថយន្តមុខផ្ទះបានយ៉ាងងាយស្រួល៕