ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ លោក ឈាវ មុន្និន ជា «ឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥៨៣ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្តល់គោរមងារលោក ឈាវ មុន្និន ជា «ឧកញ៉ា» នេះ គឺតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោក ឈាវ មុន្និន ត្រូវបានគេដឹងថា ជាម្ចាស់ហាងពេជ្រមួយកន្លែងឈ្មោះថា ហាងមាសពេជ្រ មុន្និន ១៦៨ ហើយលោកក៏ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ មុន្និន ១៦៨ ផងដែរ៕

