ដើម្បីបន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីឌ១៩នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២០ នេះ លោកឧកញ៉ាចិត្តធម៌ .ស្រី ចាន់ថន បានជួយឧត្ថម្ភអង្ករចំនួន១០តោន តាមរយៈលោកជំទាវ អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាប្រធានទទួលបន្ទុកការងារគណេយ្យនៅកកាបាទក្រហម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ លោកឧកញ៉ា អំពាវនាវ សូមគោរពជូនពរបងប្អូនទាំងអស់ សូមមេត្តាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺ COVID-19 នេះ ដោយរក្សាបាននូវការប្រុងប្រយ័ត្នជានិច្ច និងការអនាម័យ ដោយលាងដៃជាមួយអាល់កុល ឬសាប៊ូ និងហូបទឹកឲ្យបានញឹកញាប់ ជ្រៀសវាងការចាប់ដៃគ្នាផ្ទាល់ និងមិនបានពាក់ម៉ាស់ការពារនៅទីសារធារណៈឬការជួបជុំគ្នាជាក្រុម។ សូមអរគុណច្រើន សម្រាប់ការគាំទ្ររបស់បងប្អូន