ក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅកម្ពុជា KW Cambodia នឹងរៀបចំសិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំ បើកឆាកឆ្នាំថ្មី២០២៣ ជាមួយនឹងវាគ្មិនល្បីៗជាច្រើនរូប រួមមានទាំងឧកញ៉ាៗផងដែរ នៅដឺព្រេមៀ សេនធ័រ សែនសុខ នាថ្ងៃសុក្រសប្តាហ៍ក្រោយ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia បានឱ្យដឹងថា សិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំ របស់ KW Cambodia ដែលមានប្រភពមកពីអាមេរិក មានវត្តមាននៅលើ ៥២ប្រទេស និង៥ទ្វីបលើពិភពលោក នឹងធ្វើឡើងនៅថ្ងៃសុក្រ ១៣ មករា ២០២៣ នៅដឹ ព្រេមៀ សេនធ័រ សែនសុខ (អគារ A) ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ០៥:០០នាទីល្ងាច។
សិក្ខាសាលាអចលនទ្រព្យប្រចាំឆ្នាំនេះ នឹងមានវាគ្មិនល្បីៗជាច្រើន ចូលរួមធ្វើបទបង្ហាញពីប្រធានបទគោល នៃការវិវត្តន៍វិស័យអចលនទ្រព្យជាមួយនឹងបច្ចេកវិទ្យា ក្នុងនោះរួមមានទាំងលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយក KW Sam SN Realty Co.,Ltd ព្រមទាំងលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ក៏នឹងអញ្ជើញធ្វើជាវាគ្មិនផងដែរ។ ជាមួយគ្នានោះ លោកឧកញ៉ា គីម ហ៊ាង នឹងធ្វើបទបង្ហាញពីប្រធានបទស្តីពី “កាតាលីករនៃការលក់ (Sale Catayst)”។
គួរបញ្ជាក់ថា សិក្ខាសាលាខាងលើនេះ សាធារណៈជនអាចអញ្ជើញចុះឈ្មោះចូលរួម ដោយឥតគិតថ្លៃ តាមរយៈតំណរ ឬលេខទូរសព្ទ័ដូចខាងក្រោម៖
Link: https://forms.gle/7AwmT6zmgfkVc5rD8
077 581 100 (Telegram)
087 581 100 ។