ឧកញ៉ា លី សេងឃាង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន East Land and Home Co., Ltd. ត្រូវបាន ព្រះមហាក្សត្រ ប្រោសព្រះទាននូវគោរមងារជា «អ្នកឧកញ៉ា» ក្នុងឱកាសដ៏វិសេសវិសាលនេះ ឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង ព្រមទាំងក្រុមគ្រួសារ និងសមាជិក សមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង សូមចូលរួមអបអរសាទរ និងជូនពរដល់អ្នកឧកញ៉ា លី សេងឃាង។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំសូមជូនពរអ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន រុងរឿងថ្កុំថ្កើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សូមអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខ និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕