កូនស្រីបង្កើត និងកូនប្រសារ អ្នកឧកញ៉ា ជា រតនា គឺលោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ជា ឡាក់គី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៨។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» លោក រ៉ាត់ ដារ៉ារ័ត្ន និងលោកស្រី ជា ឡាក់គី តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបជូនថា លោក រ៉ាត់ ដារ៉ារ័ត្ន បច្ចុប្បន្នកំពុងកាន់តួនាទីជាអគ្គនាយករងក្រុមហ៊ុន SUN & MOON GROUP៕