កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានចុះជួបអតិថិជនម្នាក់របស់ខ្លួន នៅលើកោះស្តេច ខេត្តកោះកុង ហើយអ្វីដែលពិសេសនោះ គឺលោកបានលឺសំដីពិតរបស់អតិថិជន ដែលបានសរសើរពីសេវាកម្មដ៏ល្អរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ទាំងដែលអតិថិជនរូបនោះ ពុំដឹងថារូបលោក គឺជាម្ចាស់ក្រុមហ៊ុននោះទេ។

ក្នុងវីដេអូឃ្លីបប្រមាណជាង ៣នាទី លោកឧកញ៉ា សួរ វីរៈ បានធ្វើជាទៅទិញសាច់ក្រកចង្កាក់របស់ស្ត្រីម្នាក់ ដែលអូសរទេះលក់នៅតាមផ្លូវ។ ជាមួយគ្នានោះដែរ លោកឧកញ៉ា និងក្រុមការងារ បានសាកសួរពីសេវាកម្មរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ហើយស្ត្រីរូបនោះ បានសរសើរពីក្រុមហ៊ុន ថាមានសេវាកម្មល្អ និងតម្លៃសមរម្យ ខណៈដែលអតិថិជនរូបនោះ មិនដឹងនោះទេថា លោកឧកញ៉ា សួរ វីរៈ គឺជាម្ចាស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។

លោកឧកញ៉ា សួរ វីរៈ បានលើកឡើងយ៉ាងដូច្នេះថា៖ “មិនដឹងថាខាត ឬចំណេញទេលើកនេះខ្ញុំ តែវាពិតជាកម្លាំងចិត្ត ពេលបានលឺសំដីពិតរបស់អតិថិជន។ ឃ្លីបវីដេអូ ដំបូងសំរាប់ខ្ញុំ ដែលបានស្តាប់អារម្មណ៍ពិតរបស់អតិថិជន ហើយអ្វីរឹតតែធ្វើឱ្យខ្ញុំសប្បាយចិត្ត គឺបានកាត់បន្ថយការចំណាយរបស់គាត់ ដើម្បជីវភាពប្រចាំថ្ងៃ”។
ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖