អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចែករំលែករឿងរ៉ាវសាមញ្ញៗ ដែលកម្របានដឹងពីដំណើរជីវិត រួមទាំងថ្ងៃកំណើត គ្រួសារ អាជីវកម្ម គតិល្អៗ និងគន្លឹះវិជ្ជមានសម្រាប់ជីវិត និងអាជីវកម្មជាច្រើន។
លើកឡើងលើទំព័រហ្វេសប៊ុក នៅថ្ងៃអង្គារ ទី១០ខែមករានេះ អ្នកឧកញ៉ា គិត ម៉េង ចែករំលែករឿងសាមញ្ញចំនួន១៣ ដែលមនុស្សជាច្រើនមិនបានដឹងពីលោក ដូចខាងក្រោម៖
១. ប្រទ្បងបើកបរ ៖ ខ្ញុំតែងតែប្រាកដថាខ្ញុំត្រូវបន្តសុពលភាពប័ណ្ណបើកបររបស់ខ្ញុំ និងធ្វើតេស្តបើកបរឲ្យបានត្រឹមត្រូវ។
២. រក្សាសុខភាពជាមួយកីឡា៖ កីឡាបាល់ទាត់ វាយកូនហ្គោល វាយកូនបាល់ និងហែលទឹក។ កីទ្បាធ្វើឲ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តកាន់តែល្អ។
៣. ធ្វើជាចុងភៅ ៖ ខ្ញុំចូលចិត្តធ្វើម្ហូបសម្រាប់គ្រួសាររបស់ខ្ញុំ នៅពេលណាដែលខ្ញុំអាចធ្វើបាន។
៤. ថតរូបជាមួយភរិយារបស់ខ្ញុំ ៖ នេះប្រាកដជាសកម្មភាពមួយដែលខ្ញុំចូលចិត្តបំផុតគ្រប់ពេលវេលា។
៥. ជូនកូនៗរបស់ខ្ញុំទៅសាលារៀន ៖ ការឃើញកូនៗរបស់ខ្ញុំនៅក្នុងឯកសណ្ឋានសាលារបស់ពួកគេជារៀងរាល់ថ្ងៃ រំឭកខ្ញុំពីសារៈសំខាន់នៃការអប់រំសម្រាប់អនាគតរបស់ពួកគេ។
៦. ចំណាយពេលយប់ថ្ងៃសុក្រដើម្បីមើលកម្មវិធីដែលកូនៗខ្ញុំចូលចិត្ត ៖ ក្រៅពីការងារ ពេលវេលាគ្រួសាររបស់យើងគឺជាអ្វីដែលខ្ញុំទន្ទឹងរង់ចាំ។
៧. ខ្ញុំតែងតែនឹកគ្រួសារ នៅពេលខ្ញុំធ្វើដំណើរទៅឆ្ងាយ សូម្បីតែការធ្វើដំណើររយៈពេលមួយថ្ងៃក៏ដោយ។
៨. ឱបគ្រួសាររបស់ខ្ញុំ ៖ អ្នកប្រហែលជាបានកត់សម្គាល់ដូចជាពាក្យមួយដែលលើកឡើងថា “ការឱបគ្នាដោយក្តីស្រទ្បាញ់អាចជាឱសថសម្រាប់បេះដូង”។
៩. ជួបជុំមិត្តភក្តិរបស់ខ្ញុំ ៖ ម្តងម្កាល ខ្ញុំចូលចិត្តជួបជុំជាមួយមិត្តភក្តិ ដើម្បីសួរសុខទុក្ខពួកគេ។
១០. បាំងឆត្រឲ្យភរិយា ពេលយើងធ្វើដំណើរ ៖ នេះជាសកម្មភាពដែលខ្ញុំធ្វើដោយស្វ័យប្រវត្តិ មិនថាមេឃស្រទ្បះ ឬភ្លៀង។
១១. ជិះរថយន្តនៅសួនកម្សាន្ត និងកាណូតល្បឿនលឿន
១២. ទៅលេងសួនកម្សាន្ត ៖ ខ្ញុំចូលចិត្តនាំកូនៗចេញក្រៅដើម្បីបង្កើតបរិយាកាសល្អៗជាមួយក្រុមគ្រួសារខ្ញុំ។
១៣. ច្រៀងលេខកម្សាន្តនៅផ្ទះ ៖ តាមបែបវិទ្យាសាស្ត្រ ការច្រៀងធ្វើឱ្យយើងមានអារម្មណ៍ល្អ និងបង្កើតអត្ថន័យជីវិតគ្រួសារ។