នៅដើមសប្តាហ៍ នាព្រឹកថ្ងៃចន្ទនេះ បុរី វិមានសំណាង របស់លោកឧកញ៉ា គីម ហ៊ាង បានដកចេញនូវរន្ទារសាងសង់ហើយ ដែលធ្វើឱ្យសម្រស់ វីឡាព្រីន (Prince Villa) បានលេចចេញជារូបរាងឡើងពេញលេញ ជះរាងយ៉ាងប្រណីត ស័ក្តិសមជាវីឡាលំដាប់អភិជន គួរឱ្យចង់រស់នៅខ្លាំងមែនទែន។

បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរីលំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទ គឺវីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ ប្រិយមិត្ត អាចអញ្ជើញទៅកាន់ការិយាល័យរបស់គម្រោង បុរី វិមានសំណាង ផ្ទាល់ ដែលមានទីតាំងស្ថិតលើ មហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ 095 96 2000 | 070 96 2000 | 078 96 2000 | 061 96 2000 | 086 96 2000 ឬតាម Google Map ៖ https://bit.ly/3rBzGAQ ។

គួរបញ្ជាក់ថា បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕






