ប្រធានសហ​ព័ន្ធស្រូវ​អង្ករ ជំរុ​ញ​​ឲ្យអ្នក​​ពាក់​​ព័ន្ធរួមគ្នា​ទិញ​​ស្រូវ​ស្តុក​ទុក​​ដើម្បី​​ធានា​​ស​ន្តិ​សុខ​​ស្បៀង

ជុំវិញ​ឧកញ៉ា ព័ត៌មានថ្មីៗ សង្គម​ និង​សេដ្ឋកិច្ច

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានអំពាវនាវតាម​លិខិត​ដល់សជិកទាំងអស់ ដែលជារោងមាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ រួមកំលាំងគ្នា ទិញស្រូវអោយអស់ពីវាលស្រែ។ការអំពាវនាវនេះ ធ្វើឡើងដើម្បីធានាសន្តិសុខស្បៀង ជាពិសេស​អង្ករសម្រាប់បង្កាត្រៀមទុក្ខ ក្នុងករណីកម្ពុជា មានការរីករាល​ដាលការឆ្លង​ជំងឺ​កូវីដ១៩ ក្នុងរយៈពេល​វែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានឲ្យដឹងពីមូលហេតុ ដែលអំពាវនាវដល់​សមាជិក​ទិញស្រូវជាថ្មីម្តងទៀតនេះ ដូច្នេះថា ដោយភាពវាង​វៃប្រ​កបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់​ក្រោម​​ការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានធ្វើសេចក្តីសម្រេចឲ្យផ្អាកការនាំ​ចេញ​ស្រូវ និងអង្ករមួយរយៈពេល រហូតដល់​មានការជូនដំណឹងជាថ្មី ដែលត្រូវចូលជាធរមាន​ចាប់​អនុវត្ត​ពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២០ នេះតទៅ។

ហេតុនេះ លោកឧកញ៉ាថា ដើម្បីជួយដល់ប្រជាកសិក ដែលមានស្រូវនៅសល់​ត្រូវការ​លក់ រាជរដ្ឋា​ភិបាល​កម្ពុជា នឹងប្រើប្រាស់ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ជាឥណទាន តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់រោង​ម៉ាស៊ីនកិន​ស្រូវ និងក្រុមហ៊ុនដែលខ្វះ​ខាតទុនបង្វិល​ក្នុងការទិញ​ស្រូវ។

ពាក់ព័ន្ធនឹងការអំពាវនាវនេះ បើយោងតាមសេចក្តីជូនដំណឹងរបស់សហ​ព័ន្ធស្រូវ​អង្ករកម្ពុជា ដែល​ចេញផ្សាយនៅថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២០នេះ បានឲ្យដឹងដែរថា ក្នុងឧកាសដ៏មានសារៈ​សំខាន់​នេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមជំរុញ និងលើក​ទឹកចិត្តសមាជិករបស់ខ្លួនទាំងអស់ សូមចូលរួមបន្ត​ការទិញ​ស្រូវអ៊ីអ៊ែរ៨៥ អ៊ីអ៊ែរ៥០៤ អូអឹម៥៤៥១ និងស្រូវប្រភេទផ្សេងទៀតពីកសិករដែលផលិតបាន ក្នុងតម្លៃមួយ​សមរម្យតាមតម្លៃទីផ្សារ។

យ៉ាងណាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន សូមបាន​ថ្លែង​អរគុណដល់ ឯឧត្តម កៅ ថាច អគ្គនាយកធនាគារ កសិកកម្ម និង អភិវឌ្ឍន៌ជនបទ ដែលបានគាំទ្រ ផ្តល់ប្រាក់កំច្ចីដល់សមាជិករោងម៉ាសីនកិនស្រូវផងដែរ។ ជាងនេះទៀត ប្រធានសហព័ន្ធស្រូវអង្កររូបនេះ ក៏ជំរុញឲ្យសមាជិករបស់ខ្លួន​ទាំងអស់ត្រូវប្តេជ្ងារួមគ្នា​កំទេច Covid ១៩ នៅកម្ពុជា ដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នាថែមទៀត៕ អត្ថបទ៖ សិរីការ