ដើម្បីជាការអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង មានកម្មវិធីប្រម៉ូសិនពិសេស ដោយរាល់ការទិញផ្ទះពី បុរី វិមានសំណាង លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០,០០០ដុល្លារសហរដ្ឋអាមេរិក ព្រមទាំងមានរង្វាន់ និងកាដូជាច្រើន។

បុរី វិមានសំណាង ដែលជាបុរីប្រភេទលំនៅឋានបែបអភិជន បានសម្រេចរៀបចំឱ្យមានប្រម៉ូសិនពិសេសនៅដើមឆ្នាំ២០២៣នេះ។ អតិថិជនរូបណា ដែលទិញផ្ទះពី បុរី វិមានសំណាង នឹងទទួលបានការបញ្ចុះតម្លៃ ព្រមទាំងមានរង្វាន់ និងកាដូជាច្រើនដូចជា៖
-ទទួលបានការបញ្ចុះតម្លៃ ១០,០០០ដុល្លារភ្លាមៗ
-ថែមជូនសាទែនទឹក ១៥០០លីត្រ និងថ្នាំការពារសត្វកណ្តៀរ
-អ្វីដែលពិសេសជាងនេះទៅទៀតគឺ អតិថិជននឹងទទួលបានឱកាសចាប់រង្វាន់ធំគឺ រថយន្ត Lexus Lx600 ឆ្នាំ២០២២ មួយគ្រឿងភ្លាមៗ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅក្រុមការងារតាមរយៈលេខ៖ 095 96 2000
ទីតាំងបុរី៖ https://bit.ly/3rBzGAQ ។


គួរបញ្ជាក់ថា បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕