ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកាសរុប៨០ម៉ឺនដុល្លារផលិតរឿង «កូនប្រុសក្រោមពន្លឺចន្ទពេញបូណ៌មី»

ជុំវិញ​ឧកញ៉ា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានកោតសរសើរដោយសុទ្ធចិត្តបំផុត ចំពោះសន្ដានចិត្តដ៏សប្បុរសថ្លៃថ្លារបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលបានបរិច្ចាគថវិកា និងភេសជ្ជៈចូលរួមចំណែកក្នុងការថតភាពយន្ដរឿង «កូនប្រុសក្រោមពន្លឺចន្ទពេញបូណ៌មី»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតមួយទំព័រផ្ញើជូនក្រុមហ៊ុន ជីប ម៉ុង របស់អ្នកឧកញ៉ា លាង ឃុន កាលពីថ្ងៃទី៩ មករាថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារថ្លែងអំណរគុណជូនក្រុមហ៊ុន ជីប ម៉ុង គ្រុប ចំពោះការឧបត្ថម្ភ សម្រាប់ថតភាពយន្ដរឿង «កូនប្រុសក្រោមពន្លឺចន្ទពេញបូណ៌មី» ជាលើកទី២ ថវិកាសរុបចំនួន ៨០ម៉ឺនដុល្លារ និងភេសជ្ជៈកម្ពុជា ៥០០០កេស។

សូមបញ្ជាក់ថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​នឹងដំណើរជីវិតពិត​របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម ដែលមានប្រមាណចំនួន ៥២ភាគ ហើយតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ដែរថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ គឺថវិកាបានពីសប្បុរសជនក្នុងស្រុកតែប៉ុណ្ណោះ៕